adverise with khmeread Putin

ច្បាប់​ថ្មី​នៅ​ប្រទេស​រុស្ស៊ី​អនុញ្ញាតឱ្យ​ស្ត្រី​សម្លាប់​ជន​ចាប់រំលោភ​ដើម្បី​ការពារ​ខ្លួន​

    ​ស្ត្រី​ទាំងអស់​ក្នុងប្រទេស​រុស្ស៊ី​ចាប់ពី​ឥឡូវ​អាច​សម្លាប់​ជន​ចាប់រំលោភ​ដើម្បី​ការពារ​ខ្លួន​។ នេះ​មានន័យថា​រាល់​ស្ត្រី​ទាំងអស់​នឹងមិន​ត្រូវ​ទ​ទួល​ទោស​រាល់​ទង្វើ​រប​ស់​ពួកគេ​ទេ ពីព្រោះ​នេះ​គឺជា​ការការពារ​ខ្លួន​។​

​    ​វា​មាន​រយៈពេល​ប្រហែល​មួយ​សប្តាហ៍​ហើយ​ដែល​លោក Putin បានប្រកាស​សង្គ្រាម​ប្រឆាំងនឹង​ជន​ចាប់រំលោភ​និង​ជន​ប្រព្រឹត្ត​អំពើ​អានា​ចារ ហើយ​គាត់​បាន​និយាយថា​ឧក្រិដ្ឋជន​ទាំងនេះ​បាន​កំពុង​ធ្វើ​ទង្វើ ដែល​អាម៉ាស់​ដល់​ច្បាប់​ប្រទេស​រុស្ស៊ី​។ នេះ​មូលហេតុ​ចម្បង​ដែល​គាត់​បាន​ស្នើឱ្យ​បង្កើត​ច្បាប់​នេះ​ឡើង​។​

​    ​ច្បាប់​ថ្មី​នេះ​បានធ្វើឱ្យ​មនុស្ស​ជាច្រើន​ក្នុងប្រទេស​រុស្ស៊ី​មានការ​ភ្ញាក់ផ្អើល ជាពិសេស​ស្ត្រីៗ​។ ពួកគេ​បាន​គាំទ្រ​ច្បាប់​ថ្មី​នេះ ពីព្រោះ​បទល្មើស​រំលោភ​បាន​ក្លាយជា​ទម្លាប់​ប្រចាំថ្ងៃ​ក្នុងប្រទេស​រុស្ស៊ី​ទៅហើយ​៕

adverise with khmeread
ប្រភព៖ naturalhealingmagazine

អ្នកនឹងចូលចិត្ត

មតិយោបល់