adverise with khmeread 1

សាហាវ​! ស្រី​ស្រស់​រហស្សនាម "​បិសាច​តូច​" ម្នាក់នេះ​សារភាពថា​បាន​រួមភេទ​ជាមួយ​សាកសព​ដាច់​ក្បាល និង​ផឹក​ឈាម​សាកសព​ទៀត​

    ​ស្ត្រី​ម៉ិ​ក​ស៊ិ​ក​ម្នាក់នេះ​បាន​សារភាព​ទោសឧក្រិដ្ឋ​គួរឱ្យខ្លាច​ជាច្រើន​រួមមាន រួមភេទ​ជាមួយ​សាកសព​ដាច់​ក្បាល និង ដេក​ត្រាំ​និង​ផឹក​ឈាម​របស់​សាកសព​ទាំងនោះ​ទៀត​។ 

​    ​យោងតាម​វេ​ប​សាយ Daily Telegraph កាលពី​ថ្ងៃ​ព្រហស្បតិ៍​បានឱ្យដឹងថា ការសារភាព​ដ៏​គួរឱ្យ​ញាក់សាច់​នេះ​ត្រូវបាន​ធ្វើឡើង​ដោយ​នាង Juana រហស្សនាម​ថា La Peque (​បិសាច​តូច​) ដែល​ធ្វើ​ការឱ្យ​ក្រុម​ជួញដូរ​គ្រឿងញៀន​ល្បីល្បាញ ឈ្មោះថា Zetas ក្នុងប្រទេស​ម៉ិ​ក​ស៊ិ​ក អំឡុង​ការសម្ភាសន៍​ជាមួយ​សារព័ត៌មាន​ក្នុង​សប្តាហ៍​នេះ​។ 

​    ​បិសាច​តូច​តែ​សាហាវ​ម្នាក់នេះ​បាន​សារភាព​ចេញពី​គុក​របស់​នាង​ក្នុង​រដ្ឋ Baja California នៅ​ភាគ​ឦសាន​ប្រទេស​ម៉ិ​ក​ស៊ិ​ក​។ 

​    ​នាង​និយាយថា "​ខ្ញុំ​ជា​ឧទ្ទាម​ជន​តាំងពី​នៅ​តូច ហើយ​បន្ទាប់មក​ក្លាយជា​អ្នក​ញឿ​ន​ថ្នាំ និង​គ្រឿង​ស្រវឹង​"​។ 

​    ​នាង​និយាយថា នាង​មាន​ផ្ទៃពោះ​នៅ​អាយុ ១៥ ឆ្នាំ និង​មានកូន​ជាមួយ​បុរស​ចាស់​ជាង​នាង ២០ ឆ្នាំ​។ 

​    ​បិសាច​តូច​ម្នាក់នេះ​ដំបូង​ឡើយ​ធ្វើការ​ជា​ស្រីរកស៊ីផ្លូវភេទ មុននឹង​ក្លាយជា​ចារកម្ម ដែល​តាមដាន​ការ​ល្បាត​របស់​ប៉ូលិស ឬ​ទាហាន​។ បច្ចុប្បន្ន​នាង​បិសាច​តូច​កំពុង​រង់ចាំ​ការកាត់ទោស​៕

​ប្រភព​៖ dailytelegraph

adverise with khmeread

មតិយោបល់