adverise with khmeread 1

អ្នកវិទ្យាសាស្ត្រ​និយាយថា នារី​កំប៉េះគូថ​ធំ​ជា​មនុ​ស្សមាន​សុខភាព​ល្អ អាយុ​វែង និង​កូន​ឆ្លាត​

    ​យោងតាម​ការសិក្សា​នៅ​សាកលវិទ្យាល័យ Oxford ស្ត្រី​ដែលមាន​កំប៉េះគូថ​ធំ​គឺមាន​ប្រាជ្ញា​ឆ្លាត​វៀងវៃ និង​មានឱកាស​កើត​ជំងឺ​រ៉ាំរ៉ៃ​តិចជាង​ស្ត្រី​ដែលមាន​ទំហំ​កំប៉េះគូថ​មធ្យម ឬ​ស្វិត​។​

​    ​ជាងនេះទៅទៀត ស្ត្រី​ជាមួយនឹង​កំប៉េះគូថ​ធំ​មាន​កម្រិត​កូ​ឡេ​ស្ដេ​រ៉ុល​ទាប និង​មាន​អ័រម៉ូន​ល្អ ដែល​ជំនួយ​ដល់​ធ្វើ​ដំណើរការ​បំ​លែង​ជាតិ​ស្ករ​ល្អ​ជាង​។ ស្ត្រី​កំប៉េះគូថ​ធំ​មាន​ភាគរយ​តិច​ណាស់​ក្នុង​ការកើត​ជំងឺ​ទឹកនោមផ្អែម ឬ​បញ្ហា​ជំងឺ​បេះដូង​។​

​    ​ការសិក្សា​បានបង្ហាញ​ទៀតថា​ស្ត្រី​ដែលមាន​ត្រគាក​សាយ​មានកូន​ឆ្លាត ដោយសារ​ចំនួន​លើសលុប​នៃ​ជាតិ​ខ្លាញ់ Omega 3 ដែល​បាន​ផ្ទុក​ក្នុង​កំប៉េះគូថ ដែល​វា​ជួយ​ដល់​ខួរ​របស់​ទារក​លូតលាស់​បានល្អ​។​

​    ​លោក Konstantinos Manolopoulos គឺជា​សាស្ត្រាចារ្យ​ម្នាក់​នៅ​សាកលវិទ្យាល័យ Oxford ដែល​ដឹកនាំ​ក្រុម​ស្រាវជ្រាវ​នេះ​។ គាត់​និយាយថា​ស្ត្រី​ជាមួយនឹង​ជាតិ​ខ្លាញ់​ក្នុង​កំប៉េះគូថ​មាន​កម្រិត​កូ​ឡេ​ស្ដេ​រ៉ុល និង​ជាតិ​ស្ករ​ទាប​។​

​    ​ស្ត្រី​ដែលមាន​កំប៉េះគូថ​ធំ​មាន​ផ្ទុក​អ័រម៉ូន Leptin និង Dinopectina​។ អ័រម៉ូន Leptin គឺជា​អ័រម៉ូន​មួយ​ដែល​ជំនួយ​ដល់​ការគ្រប់គ្រង​ទម្ងន់ ខណៈដែល​អ័រម៉ូន Dinopectina ប្រឆាំងនឹង​រាគរូស និង​បញ្ហា​ក្រពះ​។​

​    ​ចុងក្រោយ​ការសិក្សា​មួយ នៅ​សាកលវិទ្យាល័យ Pittsburgh និង California បាន​បង្ហាញថា​ស្ត្រី​ដែលមាន​កំប៉េះគូថ​ធំ​គឺមាន​អាយុ​វែង​ផងដែរ​៕

adverise with khmeread
ប្រភព៖ healthexpertgroup

អ្នកនឹងចូលចិត្ត

មតិយោបល់