adverise with khmeread Ronaldoap m

Real សង្ឃឹមស៊ីផុយទៅលើ Sociedad ទេយប់នេះ?

La Liga សប្តាហ៍​ទី ១៧
* Real Madrid(3) vs (14)Real Sociedad, 22:00 PM

​វិល​មកកាន់​សប្តាហ៍​ទី ១៧ នៃ​ក្របខណ្ឌ​លី​ក​កំពូល​ប្រទេស​អេ​ស្ប៉ា​ញ La Liga បន្ទាប់ពី​ធ្វើការ​ឈប់សម្រាក​ក្នុង​ពិធីបុណ្យ​ណូអែល​នា​សប្តាហ៍​កន្លងមក ដោយ​ការប្រកួត​បើកឆាក​ដំបូង​ក្នុង​ពាក់កណ្តាល​សប្តាហ៍​នេះ ក្រុម​អធិរាជ​ស Real Madrid នឹងត្រូវ​ធ្វើជា​ម្ចាស់ផ្ទះ​ទទួល​ក្រុម​ភ្ញៀវ Real Sociedad ។ បច្ចុប្បន្ន​លោក Rafael Benitez នៅតែ​មិនទាន់​មានលទ្ធភាព​នឹង​អាចដឹកនាំ​កូនក្រុម ឈាន​ជើង​ចូលទៅ​កាន់​កំពូល​តារាង​នៅឡើយ​ទេ ដោយ​ក្រុម​របស់លោក​នៅតែ​បន្ត​តាម​ពីក្រោយ​ក្រុម​កំពូល​តារាង Barcelona និង Atl.Madrid និង​មា​នគ​ន្លាត​ត្រឹមតែ ២​ពិន្ទុ​ប៉ុណ្ណោះ ខណៈ​ក្រុម​ការពារ​តំណែង​ជើងឯក Barcelona នៅសល់​មួយ​ប្រកួត​ក្នុង​ដៃ​ផងដែរ ។ វា​ជា​មូលហេតុ​ធ្វើ​ឲ្យ​លោក​ប្រឈម​នឹង​ការបណ្តេញចេញ​គ្រប់ពេលវេលា ទោះបីជា​ក្រុម​យក្ស​មួយ​នេះ​ទើបតែ​បាន​សំពង ទៅលើ​ក្រុម Rayo Vallecano ក្នុង​លទ្ធផល ១០-២ នៅ​ប្រកួត​ក៏​មុន​ដោយ ។ នេះ​គឺជា​ទម្លាប់​មួយ​ទៅហើយ​សម្រាប់​រាល់​បណ្តាល​គ្រូបង្វឹក​ដែល​ឈាន​ជើង​មក​ដឹកនាំ​ក្លឹប​អ្នកមាន​មួយ​នេះ​ត្រូវ​ទាមទារ​ឲ្យ​មាន​សមត្ថភាព​ខ្ពស់ ដើម្បី​ផ្គាប់ចិត្ត​អ្នកគាំទ្រ និង​ប្រធាន​ក្លឹប ។ ប៉ុន្តែ​ការប្រកួត​ក្នុង​រាត្រី​នេះ​ប្រហែលជា​មិនមាន​បញ្ហា​អ្វី​សម្រាប់​លោក Rafael Benitez ដែល​ត្រូវ​ទទួល​ក្រុម​ដែល​កំពុងមាន​ទម្រង់​អន់ ទោះបី​កីឡាករ​ខ្សែការពារ​ដ៏​រឹងមាំ Sergio Ramos និង​ខ្សែបម្រើ​កណ្តាល Toni Kroos នឹង​មិនមាន​វត្តមាន​សម្រាប់​ការប្រកួត​ដោយសារ​បញ្ហា​របួស​ក៏ដោយ ។

​ក្រុម Real Sociedad បានចាប់ផ្តើម​រដូវ​កាល​ដ៏​យ៉ាប់យ៉ឺន​ក្រោម​ការដឹកនាំ​របស់​អតីត​គ្រូបង្វឹក​ក្លឹប​បិសាច​ក្រហម Manchester United លោក David Moyes ។ តែ​ក្រោយ​ការបណ្តេញ​គ្រូបង្វឹក​រូបនេះ​ចេញ​នា​ថ្ងៃទី ៩ ខែ វិ​ច្ឆ​ការ កន្លងមក ហាក់​មាន​ភាពប្រសើរឡើង​វិញ បន្ទាប់ពី​ក្រុម​មួយ​នេះ​អាច​រើ​បម្រាស់​ចេញពី​តំបន់​កាត់ចោល​ជា​លើកដំបូង​ក្រោម​ការដឹកនាំ​របស់លោក Eusebio Sacristán ។ ថ្ងៃនេះ​ប្រហែល​អាចជា​សុ​បិ​ន្ត​ដ៏​អាក្រក់​សម្រាប់​គ្រូបង្វឹក​រូបនេះ ដែល​ត្រូវ​ធ្វើដំណើរ​ទៅលេង​នៅ​ទឹកដី​ក្រុម​ខ្លាំង Real Madrid ខណៈ​ក្រុម​ខ្លួន​មានតែ ២​ពិន្ទុ ប៉ុណ្ណោះ​លើ​តំបន់​កាត់ចោល ។

- ៥ ប្រកួត​ចុងក្រោយ​របស់ Real Madrid

- ៥ ប្រកួត​ចុងក្រោយ​របស់ Real Sociedad

- ប្រវត្តិ​ជួបគ្នា ៥ ប្រកួត​ចុងក្រោយ​

​ទស្សនៈ​ខ្មែរ​រីដ​៖ Real Madrid ៤-១ Real Sociedad

adverise with khmeread

មតិយោបល់