adverise with khmeread 1

ប្រាក់ខែ​ជាងកាត់សក់​ផ្ទាល់ខ្លួន​របស់​ប្រធានាធិបតី​បារាំង​ធ្វើឱ្យ​ពិភពលោក​ភ្ញាក់ផ្អើល​!

    ​ការ​កាត់សក់ និង​ការកាត់បន្ថយ​កញ្ចប់​ថ​វិកា​ជាតិ​មិនអាច​បញ្ឈប់​ប្រធានាធិបតី​បារាំង លោក ហ្វ្រ​ង់​ស័​រ ហូ​ឡង់​ពី​ការរក្សា​ទុក​រក្សា​ទុកជា​ង​កាត់សក់​ស៊ីប្រាក់ខែ​ខ្ពស់​របស់ខ្លួន​ឱ្យនៅ​ក្បែរ​ខ្លួន​លោក​នោះឡើយ​។ នេះ​បើ​យោងតាម​វេ​ប​សាយ CNN ចេញផ្សាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​។ 

​    ​ប្រជាជន​បារាំង​បាន​បញ្ចេញ​ប្រតិកម្ម​ទាំង​តក់​ស្ល​ត់ កំហឹង និង​សំណើច​ព្រម​ពេល​ជាមួយគ្នា ចាប់តាំងពីរ​អ្នកនាំពាក្យ​រដ្ឋាភិបាល​ប​ញ្ជា​ក់អំ​ពី​វត្តមាន​របស់​ជាងកាត់សក់​ផ្លូវការ​ផ្ទាល់ខ្លួន​របស់​ប្រធានាធិបតី​បារាំង ដែល​រកចំណូលបាន ១០.៩៩៤ ដុល្លារ​ក្នុង​មួយខែ និង​អាចធ្វើ​ដំណើរ​គ្រប់​ទីកន្លែង​ជាមួយ​លោក​ហូ​ឡង់​។ 

​    ​បើ​គិតពី​មូលដ្ឋាន​ប្រាក់ខែ​ប្រចាំឆ្នាំ អ្នក​បង់ពន្ធ (​ប្រជារាស្ត្រ​) ត្រូវ​បង់ពន្ធ​ជិត ១៣២.០០០ ដុល្លារ​សម្រាប់​ជាងកាត់សក់​ម្នាក់នេះ​។ នេះ​ជា​ចំនួន​មួយ​ខ្ពស់ជាង​ជាងកាត់សក់​ទូទៅ​ដល់​ទៅ ៥ ដង​៕ 

adverise with khmeread
ប្រភព៖ CNN

មតិយោបល់