adverise with khmeread Ice cream bar 4

ថយ​ចេញ​ក្មេងៗ​! ឡាន​ការ៉េម​នេះ​គឺ​សម្រាប់តែ​មនុស្សពេញវ័យ​ទេ​

    ​ថយ​ចេញ​ក្មេងៗ ព្រោះ​អ្នក​ត្រូវមាន​អត្តសញ្ញាណប័ណ្ណ​ដើម្បី​អាច​ទិញ​ការ៉េម​នៅ​ឡាន Mr Whippy នេះ​បាន​។​

​    ​ឡាន​ការ៉េម​សម្រាប់​មនុស្សពេញវ័យ​ដំបូង​គេ​បង្អស់​របស់​ពិភពលោក​បានមក​ដល់​ក្នុង​រដូវក្ដៅ​នេះហើយ​ក្នុង​ចក្រភព​អង់គ្លេស​។ ឡាន​នេះ​ថែមទាំង​មាន​អង្គរក្ស​ចាំ​ការពារ​ទៀតផង ដូច្នេះ​កុំ​រញ៉េរញ៉ៃ​ឱ្យសោះ​បើ​អ្នកមាន​អាយុ​ក្រោម ១៨ ឆ្នាំ​។​

​    ​ឡាន​ការ៉េម​សម្រាប់តែ​មនុស្សពេញវ័យ​នេះ​នឹង​បម្រើ​ការ៉េម​រសជាតិ​ដែល​អាចធ្វើឱ្យ​ស្រវឹង សម្រាប់​មនុស្សពេញវ័យ​រួមមាន​ការ៉េម IcePa និង ការ៉េម​រសជាតិ​ស្រា​បៀរ ជាដើម​។​

​    ​ការ៉េម​ទាំងអស់នេះ​គឺ​មិន​គិតថ្លៃ​ទេ អ្នក​គ្រាន់តែ​តម្រង់​ជួរ​ចាំ​ពិសា​ប៉ុណ្ណោះ​។​

​    ​ឡាន​ដឹក​ការ៉េម​នេះ​មកពី​សណ្ឋាគារ Warner Leisure ដែល​ផ្ដល់ឱ្យ​ពិសេស​ថ្ងៃ​ឈប់សំរាក់​របស់​មនុស្ស​ពេញវ័យ​៕

adverise with khmeread
ប្រភព៖ Metro

អ្នកនឹងចូលចិត្ត

មតិយោបល់