adverise with khmeread Hair look great

ជាមួយ​របស់​ធម្មជាតិ​នេះ សក់​ស្តើង​នឹង​ប្រែជា​សក់​ក្រាស់​ក្នុង​រយៈពេល​តែ ២ ខែ​ប៉ុណ្ណោះ​!

    ​ស្ត្រី​គ្រប់រូប​ច្បាស់​ជា​មិន​ចង់បាន​សក់​ស្តើង​ងាយ​ជ្រុះ​នោះឡើយ​។ ពួកគេ​នឹង​ព្យាយាម​រក​គ្រប់​មធ្យោបាយ​ដើម្បី​សង្គ្រោះ​សក់ មិន​ថា​ចំណាយ​អស់​ប៉ុ​ន្មា​នោះឡើយ​។ ប៉ុន្តែ​ជាមួយនឹង​ជម្រើស​បែប​ធម្មជាតិ​ខាងក្រោម​នេះ លោកអ្នក​នឹងមិន​ចំណាយ​ច្រើន ហើយ​ទទួលបាន​ប្រសិទ្ធភាព​ខ្ពស់​ថែមទៀត​។ 

​    ​អ្វីដែល​អ្នកត្រូវការ​នោះ​គឺ​៖
​    ​- ប្រេង​ល្ហុងខ្វង ២ ស្លាបព្រា​បាយ​
​    ​- ស៊ុត​ក្រហម ១ គ្រាប់​
​    ​- ទឹកឃ្មុំ ១ ស្លាបព្រា​បាយ​

​    ​លាយ​គ្រឿងផ្សំ​ទាំងអស់​ចូលគ្នា​ឱ្យ​សព្វ បន្ទាប់មក​ម៉ាស្សា​លើ​សរសៃសក់​ជាមួយនឹង​គ្រឿងផ្សំ​នេះ​។ បន្ទាប់មកទៀត​ត្រូវ​គ្រប​សក់​របស់​អ្នក​ជាមួយនឹង​ថង់​ប្លា​ស្ទិ​ច និង​ទុកចោល ២ ទៅ ៤ ម៉ោង​សឹម​លាង​សក់​ចេញ​ជាមួយនឹង​សាប៊ូ និង​សាប៊ូ​បន្ទន់​សក់​។​

​    ​ធ្វើបែបនេះ ១ ទៅ ២​ដង​ក្នុង​មួយ​សប្ដាហ៍​សម្រាប់​ពេល ២ ខែ​ដើម្បី​ឃើញ​លទ្ធផល​៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់