adverise with khmeread Empty fruits stomach 647x450

ត្រូវ​ចាំ​ទុក​! ប្រភេទ​ផ្លែឈើ​ទាំងនេះ​ផ្តល់​អត្ថប្រយោជន៍​សុខភាព​ខ្ពស់ ពេល​ទទួលទាន​មុន​បាយ​ព្រឹក​!

    ​១. ផ្លែ​គី​វី​
​    ​ផ្លែ​នេះ​តូច​មែនពិត​ប៉ុន្ដែ​ខ្លាំងពូកែ​ណាស់​។ វា​គឺជា​ប្រភព​នៃ​ប៉ូ​តា​ស្យូ​ម ម៉ាញ៉េ​ស្យូ​ម វីតាមីន E និង​ជាតិ​សរសៃ​។ ហើយ​វា​ក៏មាន​វីតាមីន C ពីរដង​លើស​ក្រូច​មួយ​ផ្លែ​ផងដែរ​។​

​    ​២. ផ្លែ​ប៉ោម​
​    ​ពិសា​ផ្លែ​ប៉ោម​១​ផ្លែ​ក្នុង​មួយថ្ងៃ​ជួយ​អ្នក​មិនឱ្យ​ជួប​វេជ្ជបណ្ឌិត​ទេ​។ បើទោះជា​ផ្លែ​ប៉ោម​មាន​វីតាមីន C តិច វា​មាន​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម និង​សារធាតុ Flavonoid ច្រើន​ដែល​ជួយ​បង្កើន​ភាព​សកម្ម​នៃ​វីតាមីន C និង​ជួយ​កាត់បន្ថយ​ហានិភ័យ​ជំងឺមហារីក​ពោះវៀនធំ ជំងឺ​បេះដូង និង​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​។​

​    ​៣. ស្ត្រ​ប៊ឺ​រី​
​    ​វា​ជា​ផ្លែឈើ​ខ្លាំង​ខាង​ការពារ​រាងកាយ​។ ស្ត្រ​ប៊ឺ​រី​មាន​កម្រិត​សារធាតុ​ប្រឆាំងនឹង​អុកស៊ីតកម្ម​ខ្ពស់​ក្នុងចំណោម​ផ្លែឈើ​ទាំងអស់ ហើយ​វា​ជួយ​ការពារ​រាងកាយ​ពី​មហារីក ស្ទះ​សរសៃឈាម និង​រ៉ាឌីកាល់​សេរី​។​

​    ​៤. ក្រូច​
​    ​វា​ជា​ថ្នាំ​មាន​រសជាតិ​ផ្អែម​។ បរិភោគ​ក្រូច ២ ទៅ ៤ ផ្លែ​ក្នុង​មួយថ្ងៃ​ជួយ​បញ្ចៀស​ពី​ជំងឺ​ផ្ដាសាយ បន្ថយ​ជាតិ​កូ​ឡេ​ស្តេ​រ៉ុល បង្ការ​និង​រំលាយ​គ្រួសតម្រងនោម ព្រមទាំង​កាត់បន្ថយ​ជំងឺមហារីក​ពោះវៀនធំ​ផងដែរ​។​

​    ​៥. ឪឡឹក​
​    ​វា​ជា​ផ្លែ​បំបាត់​ស្រេច​ទឹក​អស្ចារ្យ​ជាងគេ​។ ក្នុង​ឪឡឹក​មួយ​ផ្លែ​មាន​ជាតិ​ទឹក ៩២ ភាគរយ​។ វា​ក៏មាន​ជាតិ Glutathione ដ៏​ច្រើន​សម្បើម​ផងដែរ​ដែល​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​របស់​យើង​។ ឪឡឹក​គឺជា​ប្រភព​សំខាន់​នៃ Lycopene ជា​សារធាតុ​ប្រឆាំងនឹង​ជំងឺមហារីក​។ ហើយ​អាហារូបត្ថម្ភ​ផ្សេងទៀត​ក្នុង​ឪឡឹក​រួមមាន​វីតាមីន C និង​ប៉ូ​តា​ស្យូ​ម​។​

​    ​៦. ផ្លែ​ត្របែក​និង​ល្ហុង​
​    ​ពួកវា​គឺជា​កំពូល​វីតាមីន C ។ ពួកវា​ជាប់​ជា​ផ្លែឈើ​ដែលមាន​វីតាមីន C ខ្ពស់​ជាងគេ​។ ត្របែក​គឺ​សម្បូរ​ទៅដោយ​ជាតិ​សរសៃ ដែល​ជួយ​បង្ការ​ការ​ទល់លាមក​។ ល្ហុង​សម្បូរ​ទៅដោយ​សារធាតុ Carotene ល្អ​សម្រាប់​ភ្នែក​៕

adverise with khmeread
ប្រភព៖ naturalhealingmagazine

អ្នកនឹងចូលចិត្ត

មតិយោបល់