adverise with khmeread Sam and david

លោក David Moyes អាចនិងក្លាយជាអ្នកជំនួសតំណែងលោក Sam Allardyce

          ខណៈ​សហព័ន្ធបាល់ទាត់អង់គ្លេស​កំពុង​ស្វែង​រក​គ្រូបង្វឹក​ថ្មី​បន្ទាប់ពី​ការ​ចាក​ចេញ​របស់​លោក Roy Hodgson ក្រោយ​ពី​បរាជ័យ​នៅ​ Euro 2016 និង​បន្ទាប់ពីសហព័ន្ធនេះបាន​សម្ភាស​លោក Sam Allardyce​ ដែលជាគ្រូ​បង្វឹកក្លឹប Sunderland ក្លឹបនេះបាន​ព្រមាន​សហព័ន្ធបាល់ទាត់អង់គ្លេស​ឲ្យធ្វើ​ការ​សម្រេច​ចិត្ត​ក្នុងការតែង​តាំង​លោក​ Sam ឲ្យបានឆាប់ដោយលើកឡើង​ថា ភាព​មិនច្បាស់ លាស់​ជុំវិញ​អនាគត​របស់​លោក Sam កំពុងតែប៉ះពាល់​ខ្លាំង​ដល់​ក្រុមទាំងមូល។

          ក្លឹប Sunderland កំពុង​តែ​ប្រកួត​ប្រជែង​ក្នុងទីផ្សារ​ទិញ​ដូរ​កីឡាករ ហើយ​ក៏ត្រូវ​កា​រ​ស្វែងរកគ្រូបង្វឹក​ថ្មី​នៅ​រដូវ​កាល​ក្រោយផងដែរ។

          អតីតគ្រូបង្វឹកក្លឹបបិសាចក្រហមលោក David Moyes កំពុង​តែក្លាយជា​បេក្ខភាព​នាំមុខ​គេ​។ ចំណែក​លោក Frank De Boer អតីត​គ្រូបង្វឹក​ក្លឹប Ajax ក៏ជា​បេក្ខភាព​ដ៏គួរឲ្យ​ចាប់អារម្មណ៍​ផងដែរ៕

adverise with khmeread
ប្រភព៖ Mirror

មតិយោបល់