adverise with khmeread Index

បរ​វក​ញ្ញា​កំប៉េះគូទ​ស្អាត​ប្តេជ្ញា​ថា​ក្នុង​ឆ្នាំ​ថ្មី​ឈប់​ទាក់​កីឡាករ​បាល់ទាត់​ទៀតហើយ​

ស្រី​ស្អាត​ប្រេ​ស៊ី​ល​នាង Suzy Cortez ដែល​ទើប​គ្រង​ម្កុដ​បរ​វក​ញ្ញា BumBum ឬ បរ​វក​ញ្ញា​កំប៉េះគូទ​ស្អាត​បាន​ប្តេជ្ញា​កាលពី​ថ្ងៃទី ២៩ ធ្នូ​ថា​នាង​ឈប់​ទាក់​ប្រុសៗ​ជា​កីឡាករ​បាល់ទាត់ និង​ឈប់​រួមរក្ស​សាហាវៗ​ទៀតហើយ​។  

​បរ​វក​ញ្ញា​វ័យ ២៥ ឆ្នាំ​មកពី​រដ្ឋ Distrito Federal  របស់​ប្រេ​ស៊ី​ល​រូបនេះ​បានធ្វើ​ការអះអាង​ដូច្នេះ ខណៈដែល​នាង​កំពុង​ថត​ស្រើបស្រាល​សម្រាប់​ជូនពរ​អ្នកគាំទ្រ​របស់​នាង នាឱកាស​ឆ្នាំ​ថ្មី ២០១៦​។  

​នាង Suzy នរណា​ក៏​ល្បី​ថា​ពូកែ​ទាក់​កីឡាករ​បាល់ទាត់​នៅ​ប្រទេស​កំណើត​ប្រេ​ស៊ី​ល​របស់​នាង​ដែរ ហើយ​នាង​បានឈ្នះ​បរ​វ​កញ្ញាឯក​កំប៉េះគូទ​ស្អាត​ប្រចាំឆ្នាំ ២០១៥ បន្ទាប់ពី​ខំប្រឹង​ប្រាណ​សម្រក​រាង​និង​តម​អាហារ​រាប់​ខែ​ទើប​អាច​ផ្តួល​បរ​វក​ញ្ញា​កំប៉េះគូទ​ស្អាត ១៤ នាក់​ផ្សេងទៀត​៕

 

adverise with khmeread
ប្រភព៖ ដេលី​មែ​ល​

មតិយោបល់