adverise with khmeread 808cfcc1 9c14 4159 8849 c05361c9695f

អាវុធហត្ថ​រាជធានី​ភ្នំពេញ​រកឃើញ​ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក​ជាង​១​គីឡូក្រាម និង​អាវុធខ្លី​មួយ​ដើម​

    ភ្នំពេញ ៖ កម្លាំង​អាវុធហត្ថ​បាន​ចុះបង្ក្រាប​ទីតាំង​ជួ​ញូ​រ​គ្រឿងញៀន​ដ៏​ធំ​មួយកន្លែង ដោយ​ដកហូត​បាន​ថ្នាំញៀន​ជិត​មួយ​គីឡូក្រាម កាំភ្លើងខ្លី​មួយ​ដើម ប៉ុន្តែ​មុខសញ្ញា​ជួញដូរ​នាំគ្នា​រត់​អស់​ពេល​សមត្ថកិច្ច​ទៅដល់។​

    ប្រតិបត្តិការ​នេះ​ធ្វើឡើង​នៅ​ម៉ោង​៩ ​និង​៣០​នាទី​យប់​ថ្ងៃទី​១៤ ខែកក្កដា ឆ្នាំ​២០១៦ បាន​បើក​ប្រតិបត្តិ​ការចុះ​ឆែកឆេរ បន្ទប់​ជួល​ជាន់​ទី​៣ មុខផ្ទះ​សំណាក់​យីហោ​ម៉ាក​ទីន មួយកន្លែង​ស្ថិតក្នុង ភូមិ​ត្រពាំង​ល្វា សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ ដោយ​រកឃើញ​វត្ថុតាង​មួយចំនួន។​

    មន្ត្រី​អាវុធហត្ថ​បានឱ្យដឹងថា កម្លាំង​អាវុធហត្ថ​ការិយាល័យ ប្រឆាំង​បទល្មើស​គ្រឿងញៀន​រាជធានី​ភ្នំពេញ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ ប៉ាន់ សុភាព នាយការិយាល័យ​និង​មាន​សម្របសម្រួល​ពី​លោក សៀង សុខ ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​។​

    ការចុះ​បង្ក្រាប​នេះ​រកឃើញ​ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក​៣​កញ្ចប់ ២​កញ្ចប់​ធំ តូច​១ ទម្ងន់​ជិត​មួយ​គីឡូក្រាម, ​អាវុធខ្លី​មួយ​ដើម​ម៉ាក K54 បង់​មួយ គ្រាប់​៦​គ្រាប់​,​ ជញ្ជីង​ថ្លឹង​ថ្នាំ​ចំនួន​២, ប្រដាប់​កឹ​ប​ស្លាក​លេខ​១ និង​ស្លាក​លេខ​ម៉ូតូ​ចំនួន​២ រួម​និង​សម្ភារៈ​មួយចំនួនទៀត។ ដោយឡែក​ជន​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន បាន​រត់គេចខ្លួន​មុន​កម្លាំង​អាវុធហត្ថ​ឆ្មក់​ចូលទៅ​ដល់​។​

    បច្ចុប្បន្ន​វត្ថុតាង​ត្រូវបាន​កម្លាំង​ជំនាញ យកទៅ​រក្សាទុក​នៅ​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើការ​ស្រាវជ្រាវ​រក​ក្រុម​ជនសង្ស័យ​មក​ផ្ដន្ទាទោស​តាមច្បាប់​៕

adverise with khmeread

មតិយោបល់