adverise with khmeread French truck data

សាហាវ​! បើកឡាន​ធំ​បំ​បុក​មនុស្ស​ស្រស់ៗ​ស្លាប់ ៧០ នាក់​នៅ​បារាំង​

    ​យោងតាម​វេ​ប​សាយ Channelnewsasia ចេញផ្សាយ​ថ្ងៃ​សុក្រ​នេះ​បានឱ្យដឹងថា ក្រុមមន្ត្រី​បាន​និយាយថា មនុស្ស​យ៉ាងតិចណាស់​៧០​នាក់​បាន​ស្លាប់​កាលពី​យប់​ថ្ងៃ​ព្រហស្បតិ៍ និង​ជិត​១០០​នាក់​បាន​រងរបួស​ក្នុងការ​វាយប្រហារ​នៅ​ទីក្រុង Nice ប្រទេស​បារាំង បន្ទាប់ពី​រថយន្ត​ធំ​មួយ​បាន​បើក​បុក​ចូល​ហ្វូងមនុស្ស​ដែល​បាន​កំពុង​ចាក​ចេញពី​ពិធីបុណ្យ Bastille​។​

​    ​ក្រុមមន្ត្រី​និយាយថា អ្នកបើករថយន្ត​ធំ​នោះ​ត្រូវបាន​ប៉ូលិស​បាញ់​ស្លាប់​។ អ្នកឃើញ​ហេតុការណ៍​នេះ​បាន​និយាយថា​ឮ​គ្រាប់កាំភ្លើង​បាញ់​ជាច្រើន​គ្រាប់​។ រូបភាព​នៅតាម​បណ្តាញ​សង្គម​បានបង្ហាញ អ្នកស្លាប់ និង អ្នករបួស​ច្រើន​នាក់​ដេក​ដួល​នៅលើ​ផ្លូវ ដោយ​អ្នក​ខ្លះទៀត​កំពុង​ត្រូវបាន​ព្យាបាល​ដោយ​ក្រុមគ្រូពេទ្យ​សង្គ្រោះ​។​

​    ​ក្រុមមន្ត្រី​ប៉ូលិស​បាន​និយាយថា មានតែ​អ្នកបើករថយន្ត​តែ​ម្នាក់​ប៉ុណ្ណោះ​នៅលើ​រថយន្ត​នោះ​។​ខណៈដែល​ក្រុមមន្ត្រី​បាន​និយាយថា ការវាយប្រហារ​នោះ​មិនទាន់មាន​ក្រុម​ណាមួយ​ចេញមុខ​ទទួលខុសត្រូវ​នៅឡើយ​ទេ​។​

​    ​ការស្លាប់​មនុស្ស​ដ៏​ច្រើន​នេះ​បានកើត​ឡើង គឺ​៨​ខែ​បន្ទាប់ពី​ក្រុម​ជន​សកម្មប្រយុទ្ធ​បាន​វាយប្រហារ​នៅ​ទីក្រុង​ប៉ារីស​ដោយបាន​បណ្តាល​ឱ្យស្លាប់​មនុស្ស​ចំនួន​១៣០​នាក់​៕

 

adverise with khmeread
ប្រភព៖ channelnewsasia

មតិយោបល់