adverise with khmeread Man utd jose mourinho

ប្រិយមិត្ត​បិសាច​ក្រហម​រីកថ្លើម​ដោយសារ Post មួយ​របស់ Mourinho

    ​អ្នកចាត់ការ​ទូទៅ​ក្រុម​បិសាច​ក្រហម Manchester United លោក Jose Mourinho បាន​ព្រលយ​ពាក្យសម្តី​ថា គ្រាន់តែ​ទើប​ហ្វឹកហាត់​ជាមួយគ្នា​ចំនួន ១០​លើក​ពីមុនមក គាត់​អាច​បាន​អះអាងថា "​ស្រឡាញ់​" ការងារ​ជាមួយ​កូនក្រុម​របស់គាត់​។​

​    ​អតីត​អ្នកចាត់ការ​ក្រុម​តោ​ខៀវ Chelsea រូបនេះ​បាន​បង្ហោះ​សារ​មួយ​ឃ្លា​របស់ខ្លួន​នៅលើ​បណ្តាញ​សង្គម Instagram ជាមួយនឹង​ពាក្យសម្តី​យ៉ាង​សម​ញ្ញ​ថា "​បន្ទាប់ពី​ឆ្លងកាត់​វគ្គ​ហ្វឹកហាត់​ចំនួន ១០ លើក​កន្លងមក ខ្ញុំ​អាច​និយាយថា "​ខ្ញុំ​ស្រឡាញ់​ការងារ​ជាមួយនឹង​សម្លាញ់​ទាំងនេះ​ខ្លាំងណាស់​""​។​

​    ​ត្រឹមតែ​ហ្វឹកហាត់​ចំនួន ១០​លើក គាត់​ស្រឡាញ់​ពួកគេ​រួចទៅហើយ ទាំងនេះ​អាចជា​ការរំពឹងទុក​ដ៏​គួរឱ្យខ្លាច​សម្រាប់​ក្លឹប​ប្រជែង​ទាំងឡាយ ប្រសិនបើ​អ្វីៗ​មូលមតិ​គ្នា​ក្នុង​រដូវ​កាល​នេះ​នៅ Old Trafford៕ 

adverise with khmeread
ប្រភព៖ dreamteamfc

មតិយោបល់