Chelsea training

Oscar និយាយប្រាប់​បទពិសោធ​ន៍​ថ្ងៃ​ទីមួយ​ជាមួយ​គ្រូបង្វឹក​ថ្មី​

    ​Oscar មាន​ទំនុកចិត្ត​ថា​ក្រុម​តោ​ខៀវ Chelsea នឹងមាន​ភាពប្រសើរឡើង​ខ្លាំង​ក្នុង​រដូវ​កាល​ថ្មី​ខាងមុខ បន្ទាប់ពី​ទទួលបាន​ការហ្វឹកហាត់​ប្រកបដោយ "​យុទ្ធសាស្ត្រ​ដ៏​ខ្លាំងក្លា​" ជា​លើកដំបូង​ជាមួយ​អ្នកចាត់ការ​ថ្មី​លោក Antonio Conte​។​

​    ​អ្នកចាត់ការ​សញ្ជាតិ​អ៊ីតាលី បានចាប់ផ្តើម​ការងារ​ជា​ផ្លូវការ​ជាមួយនឹង​ក្រុមបាល់ទាត់​នៅ​ទីក្រុង​ឡុង​ដ៍​ភាគ​ខាងលិច​នេះ​ក្នុង​សប្តាហ៍​នេះ បន្ទាប់ពី​បានបញ្ចប់​ការដឹកនាំ​របស់គាត់​ជាមួយ​ក្រុម​ជម្រើសជាតិ​អ៊ីតាលី​នៅឯ​ពានរង្វាន់​អឺរ៉ុប Euro 2106​។​

​    ​ហើយ​បន្ទាប់ពី​សមាជិក​ក្រុម​ត្រូវបាន​បង្ខំ​ឱ្យ​បង្កើនល្បឿន​របស់​ពួកគេ​នៅក្នុង​ការហ្វឹកហាត់​ដំបូង​របស់ខ្លួន​នៅក្រោម​ការដឹកនាំ​របស់​អតីត​អ្នកចាត់ការ​ក្រុម Juventus នៅឯ​ជំរំ​ហ្វឹកហាត់ Cobham ខ្សែបម្រើ​ប្រេ​ស៊ី​ល Oscar បាន​សម្លឹង​យ៉ាង​មោះមុត​ទៅលើ​យុទ្ធនា​ការដែល​នឹង​ឈាន​មកដល់​នាពេលខាងមុខ​។​

​    ​ខ្សែបម្រើ​រូបនេះ​បាន​និយាយថា "​ខ្ញុំ​ពិតជា​ចូលចិត្ត​វា ហើយ​ខ្ញុំ​គិតថា​ក្រុម​ពិតជា​ឆ្ពោះទៅកាន់​ភាពល្អប្រសើរ​ជាច្រើន​ក្នុង​រដូវ​កាល​នេះ​។ គាត់​ពិតជា​ច្បាស់លាស់​ណាស់​អំពី​អ្វីដែល​គាត់​ចង់បាន​ពី​ពួកយើង​។ គាត់ (Conte) បាន​និយាយ​ទៅកាន់​កីឡាករ​គ្រប់គ្នា​ថា ការហ្វឹកហាត់​ពិតជា​ពោរពេញ​ដោយ​យុទ្ធវិធី​ជាមួយ​ការធ្វើ​បំលាស់​ទី​ល្អ​មួយចំនួន​ពី​ក្រុម​កីឡាករ​"៕ 

ប្រភព៖ Mirror

មតិយោបល់