adverise with khmeread 94d111c5 e72e 4619 9c98 0acb4dd0fecd

ជិះ​ម៉ូតូ​វ៉ា​រថយន្ត​ពីមុខ ជ្រុល​ទៅបុក​រថយន្ត​ច្រាស់ទិស​ស្លាប់​ម្នាក់ និង​ម្នាក់ទៀត​របួសស្រាល​

    ភ្នំពេញ ៖ យុវជន​ម្នាក់​រងរបួស​ផុង​លលា​ដ៏ បាក់ដៃ​ឆ្វេង ដល់​ស្លាប់​ និង​ម្នាក់ទៀត​របួសស្រាល ដោយសារ​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ជិះ​ម៉ូតូ​វ៉ា​រថយន្ត​ពីមុខ​ជ្រុល​ទៅបុក​រថយន្ត​ច្រាស់ទិស​គ្នា ហើយ​រថយន្ត​គេច​បាត់​តែម្តង។​

    គ្រោះថ្នាក់​ខាងលើនេះ​កើតឡើង​កាលពី​វេលា​ម៉ោង៨ ​និង​៣០​នាទី​យប់​ថ្ងៃទី​១៤​ កក្ក​ដា ​ឆ្នាំ​២០១៦ នៅមុខ​ផ្សារ​ជម្ពូ​វ័ន កំណាត់​ផ្លូវជាតិ​លេខ​៤ ស្ថិតក្នុង​ភូមិ​ជម្ពូ​វ័ន សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ​សែន​ជ័យ។​

    ប៉ូលិស​និយាយថា មុនពេល​កើតហេតុ គេ​ឃើញ​យុវជន​២​នាក់​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក MSX ពាក់​ស្លាក​លេខ 1DE-4630  ជិះ​ក្នុងទិសដៅ​ពី កើ​តទៅ​លិច ក្នង​ល្បឿន​លឿន​។​

    ខណៈ​មកដល់​ចំណុចកើតហេតុ ម៉ូតូ​បាន​បន្ថែម​ល្បឿន​វ៉ា​រថយន្ត​មួយគ្រឿង​នៅខាងមុខ បាន​បន្តិចស្របពេលនោះ​ក៏មាន​រថយន្ត​រថយន្ត​មួយគ្រឿង​មិន​ចាំ​ម៉ាក​បើក​ទិសដៅ​ច្រាស់ទិស​គ្នា ទើប​បណ្តាល​ម៉ូតូ​ជ្រុល​ទៅបុក​រថយន្ត​ទាំង​កម្រោល ហើយ​រថយន្ត​មិនបាន​ឈប់​នោះទេ។ ចំណែក​ជនរងគ្រោះ​ជា​អ្នកបើក​ម៉ូតូ​រងរបួស​បាក់ដៃ ឆ្វេង​និង​ផុង​លលាដ៍ក្បាល​រហូតដល់​ស្លា​ប់ រីឯ​អ្នកជិះ​ពីក្រោយ​រងរបួស​ស្រាល​។​

    ក្រោយ​កើតហេតុ បន្ទាប់ពី​រថយន្ត​បង្ក​រត់គេច​ទៅ​បាត់ បន្សល់ទុក​តែ ជនរងគ្រោះ ត្រូវបាន​រថយន្ត​សង្គ្រោះ​របស់​អង្គភាព​៧១១ កងពល​៧០ មក​ដឹក​បញ្ជូនទៅ​មន្ទីរពេទ្យ​ព្រះកុសុមៈ តែ​ជា​អ​កុល​ស យុវជន​ដែល​រងរបួស​ធ្ងន់​បាន​ស្លាប់​ក្រោយ​បញ្ចូនទៅ​ដល់​មន្ទីរពេទ្យ​នៅវេលា​ម៉ោង​១១​យប់​ថ្ងៃ​ដដែល។ ដោយឡែក​ម៉ូតូ​ត្រូវបាន​សមត្ថកិច្ច​យកទៅ​រក្សាទុក​នៅ​ប៉ុស្តិ៍​ចោមចៅ ដើម្បី​រងចាំ​សាច់ញាតិ​ទទួលយក​ទៅវិញ៕

adverise with khmeread

មតិយោបល់