adverise with khmeread Dbbfe8a3 6bac 4742 8d10 6b035395ab34

បុរស​ម្នាក់​ជិះ​ម៉ូតូ​លឿន​ទាំង​ភ័យ ជ្រុល​ទៅបុក​បង្គោល​ព្រំដី​ធ្លាក់​ប្រឡាយ​

    ភ្នំពេញ ៖ បុរស​ម្នាក់​ជិះ​ម៉ាក​អាយ​ខុន​ម៉ូតូ​មួយគ្រឿង​ត្រូវ​ជន​២​នាក់​ជិះ​ម៉ូតូ​មួយគ្រឿង​ទៀត​ដេញតាម​វ៉ៃ​ពីក្រោយ ហើយ​បុរស​នោះ​ភ័យ​ពេក​ក៏​ជិះ​ម៉ូតូ​រត់​ទាំង​ភ័យ​ព្រលឹងចុងសក់ មិនបាន​មើលមុខ ក៏​ជ្រុល​ទៅបុក​បាក់​បង្គោល​ព្រំដី រួច​ហោះចូល​ប្រឡាយ​ទឹកស្អុយ បង្កឱ្យមាន​ការភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង៩​យប់​ថ្ងៃទី១៤ កក្កដា ​ឆ្នាំ​២០១៦ ​នៅតាម​ផ្លូវ​បេតុង​ភូមិ​ចាក់​ជ្រូក សង្កាត់​សំរោងក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ។​

    បើតាម​សម្តី​ប្រជាពលរដ្ឋ​នៅ​កន្លែងកើតហេតុ បានឱ្យដឹងថា ដំបូង​គេ​ឃើញ​ជនរងគ្រោះ​មិនទាន់​ស្គាល់ឈ្មោះ ​ជិះ​ម៉ូតូ​ម៉ាក អាយ​ខុន​មួយគ្រឿង​ពណ៌​លឿង​លាយ​ខ្មៅ ពាក់​ស្លាក​លេខ 1AH -8533 ទិសដៅ​ពី​ត្បូង​ទៅ​ជើង។​

    ចំណែក​ជន​២​នាក់​ជិះ​ម៉ូតូ​មួយគ្រឿង​មិន​ចាំ​ម៉ាក ដេញតាម​មកពី​ក្រោយ​ប្រដាប់​ដោយ​ដំបង ដោយសារតែ​ជនរងគ្រោះ​មានតែ​ម្នាក់ឯង ខ្លាច​ជិះ​ម៉ូតូ​លឿន​មិន​ប្រយ័ត្ន ជ្រុល​ទៅ​បង្គោល​ព្រំដី បណ្តាលឱ្យ​បាក់ ហើយ​ម៉ូតូ​និង​មនុស្ស​ហោះចូល​ប្រឡាយ​ទឹកស្អុយ។​

    ភ្លាមនោះ​ក៏ មាន​អ្នកភូមិ​ឃើញ​ហេតុការណ៍​ចុះទៅ​ស្រង់​ជនរងគ្រោះ​ចេញពី​ទឹកស្អុយ​មក​ដាក់​លើគោក ហើយ​ជនរងគ្រោះ រងរបួស​បែកក្បាល ក្អួត​ចេញមក​ឈាម​លាយឡំ ភក់​ទឹក​ប្រឡាយ រីឯ​ម៉ូតូ​រង​ការ​ខូ​ត​ខាត​យ៉ាងដំណំ។​

    ក្រោយពេល​កើតហេតុ បុរសរងគ្រោះ​ត្រូវបាន​ប្រជាពលរដ្ឋ ទូរស័ព្ទ​ហៅ​រថយន្ត​សង្គ្រោះ ៧១១ កងពល​លេខ​៧០ មក​ដឹក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ព្រះកុសុមៈ​។ ចំណែក​ម៉ូតូ​សមត្ថកិច្ច​លើក​យកទៅ​រក្សាទុក​នៅ​ប៉ុស្តិ៍​សំរោងក្រោម ដើម្បី​រង់ចាំ​សាច់ញាតិ​មក​ទទួលយក​ទៅវិញ៕

adverise with khmeread

មតិយោបល់