adverise with khmeread Oggy

ខ្សែការពារ​សែ​ប៊ី​មួយ​រូបនេះ​ស៊ុត​ចូល​ទី​យ៉ាង​អស្ចារ្យ តែ​ចង្រៃ​អី​ជាទី​ខ្លួនឯង​!!!

    ​វា​ពិតជា​មិនមែនជា​រដូវ​កាល​ដ៏​អស្ចារ្យ​នោះឡើយ​សម្រាប់ Zarko Udovicic ។​

​    ​កាលពី​ខែកុម្ភៈ​ឆ្នាំមុន គាត់​បាន​ព្យាយាម​រក​គ្រាប់​បាល់​ប៉េ​ណា​ល់​ទី​ដោយ​ប្រើ​បច្ចេកទេស​ស៊ុត​ក្បាច់ Panenka  (​ស៊ុ​ច​ឆ្កិះ​បន្តិច​ឱ្យចំ​គោលដៅ​កណ្តាល​ទី​) នៅ​នា​ទីជិត​បញ្ចប់​ការប្រកួត​នៃ​ការប្រកួត​លី​ក​ដ៏​មាន​សារៈសំខាន់​មួយ​សម្រាប់​អតីត​ក្រុម​ចាស់​របស់ខ្លួន Novi Pazar នៅ​ប្រទេស​ស៊ែរ​ប៊ី​...​តែ​គាត់​ស៊ុត​អត់​ចូល​។​

​    ​ពីរ​ថ្ងៃ​បន្ទាប់​គាត់​បាន​ចាក​ចេញពី​ក្លឹប​បន្ទាប់ពី​ទទួលរង​ការ​គម្រាម​គំហែង​ដោយ​អាវុធ​ពី​អ្នកគាំទ្រ​អំពី​បច្ចេកទេស​ទាត់​បាល់​ដ៏​អន់​របស់គាត់​។​

​    ​គាត់​បាន​ផ្លាស់​ទៅកាន់​ក្លឹប​ប៉ូឡូញ Zaglebie Sosnowiec ប៉ុន្តែ​សំណាងអាក្រក់​នៅតែ​បាន​បន្ត​សម្រាប់​គាត់ បន្ទាប់ពី​គាត់​បាន​ស៊ុត​បាល់​ទម្លុះ​សំណាញ់​ទី​ខ្លួន​ស្ទើរ​មិនគួរ​ឱ្យ​ជឿ​ក្នុងការ​ប្រកួត​កម្តៅ​សាច់ដុំ​ត្រៀម​ចូល​រដូវ​កាល​ថ្មី​។​

​    ​គ្រាប់​បាល់​របស់ Udovicic បានធ្វើឱ្យ​ក្លឹប​របស់ខ្លួន​តាម​ពីក្រោយ ២-១ ហើយ​ចុងបញ្ចប់​ក្លឹប Zaglebie Sosnowiec បាន​បន្ត​ចាញ់​ក្លឹប Stal Mielce ក្នុង​លទ្ធផល ៣-១៕

 

adverise with khmeread
ប្រភព៖ Mirror

មតិយោបល់