adverise with khmeread Untitled 1

វីដេអូ​ដ៏​រន្ធត់​នេះ​បង្ហាញ​សកម្មភាព​ស្តែងៗ​របស់​រថយន្ត​ធំ​បើ​កបំ​បុក​មនុស្ស​ស្លាប់​យ៉ាងតិច ៨០ នាក់​នៅ​បារាំង​យប់មិញ​!​

    ​រថយន្ត​ធំ​មួយ​បាន​បើក​សម្រុក​ចូលទៅក្នុង​ហ្វូងមនុស្ស​ដែល​កំពុង​មើល​កាំជ្រួច​ដើម្បី​អបអរ​ថ្ងៃបុណ្យ​ជាតិ​របស់​បារាំង​កាលពី​ល្ងាច​ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ៍​ម្សិលមិញ​។​

​    ​វីដេអូ​ដ៏​រន្ធត់​នេះ​ថត​បាន​ដោយ​អ្នកចូលរួម​បុណ្យ​នោះ ដោយ​បង្ហាញ​គ្រួសារ​របស់ខ្លួន​កំពុង​ដើរ​តាមផ្លូវ Promenade des Anglais ។​

​    ​ពួកគេ​ហាក់បីដូចជា​រីករាយ​ណាស់ និង​មិន​ខ្វល់​អ្វី​ឡើយ រហូត​ដល់ពេល​រថយន្ត​នោះ​បើ​កបំ​បុក​ចូលមក​។​

​    ​សំឡេង​ស្រែក​ត្រូវ​បានឮ​ឡើង​ខណៈដែល​រថយន្ត​ធំ​នោះ​សម្រុក​បុក​ជនរងគ្រោះ​ដែល​គ្មាន​កំហុស​។ យ៉ាងហោចណាស់​មនុស្ស​ស្លាប់​ ៨០ នាក់ និង​របួស​ច្រើនជាង ១០០ នាក់​។​

​    ​របាយការណ៍​មិនបាន​បញ្ជាក់​ច្បាស់​មួយចំនួន​លើកឡើងថា អ្នកបើករថយន្ត​នោះ​ចេញពី​រថយន្ត​និង​បាញ់រះ​ទៅក្នុង​ហ្វូងមនុស្ស បន្ទាប់មក​អ្នកបើករថយន្ត​នោះ​ក៏ត្រូវ​ប៉ូលិស​បាញ់​ស្លាប់​។​

​    ​ឯកសារ​ដែល​ប៉ូលិស​រកឃើញ​ជាប់​ខ្លួន​អ្នកបើកបរ​នោះ​បង្ហាញថា​រូបគេ​គឺជា​ជនជាតិ​បារាំង​ដើមកំណើត​ទុយ​នេ​ស៊ី អាយុ ៣១ ឆ្នាំ ប៉ុន្តែ​ប៉ូលិស​មិនបាន​និយាយថា​ជននេះ​មានឈ្មោះ​អ្វី​នោះទេ​។ ប៉ូលិសនិយាយដែរថាក្នុងរថយន្តនោះផ្ទុកទៅដោយគ្រឿងផ្ទុះនៅខាងក្រោយរថយន្ត តែសំណាងល្អជនបង្កហេតុបំផ្ទុះមិនទាន់ និងត្រូវប៉ូលិសបាញ់ស្លាប់ជាមុន។

​    ​អ្នកគាំទ្រ ISIS បាន​អបអរ​ការវាយប្រហារ​នេះ​នៅលើ​បណ្ដាញ​សង្គម នេះ​បើ​យោងតាម​របាយការណ៍ Cairo Egypt៕

 

adverise with khmeread
ប្រភព៖ Daily Mail, Dailystar

មតិយោបល់