Top pic2 689359

បុរស​ម្នាក់នេះ​យក​សុនខ​ជិត​ស្លាប់​ដោយសារ​មហារីក​ដើរលេង​ជា​លើកចុងក្រោយ​ទូទាំង​អាមេរិក​

    ​បន្ទាប់ពី​វេជ្ជបណ្ឌិត​បានផ្ដល់​ជីវិត​ឱ្យ Bella ត្រឹម​បី​ទៅ​ប្រាំ​មួយខែ​ដើម្បី​បន្ត​រស់​រហូតដល់​ចុងឆ្នាំ​នេះ លោក Robert Kugler បាន​យក​ឆ្កែ​ជើង​បី​របស់គាត់​ទៅធ្វើ​ដំណើរ​ជុំវិញ​ប្រទេស​អាមេរិក​ជា​លើកចុងក្រោយ​។​

​    ​Bella អាយុ ៩ ឆ្នាំ ពណ៌​សូកូឡា​បានកើត​ជំងឺមហារីក​សួត ហើយ​ស្ថានភាព​របស់​វា​គឺ​ដល់​ដំណាក់កាល​ចុងក្រោយ​ហើយ​។​

​    ​លោក Kugler ជា​ទ័ព​ម៉ា​រី​ន​ជើងចាស់​ម្នាក់​មកពី Nebraska បាន​ប្រាប់ CNN ថា "​ខ្ញុំ​គ្រាន់តែ​មិន​ចង់ឱ្យ​វា​ទៅ​បាត់​នៅ​ថ្ងៃ​ណាមួយ​នៅពេលដែល​ខ្ញុំ​មិន​នៅផ្ទះ​"​។​

​    ​បន្ទាប់ពី​តម្រង់​ទិសដៅ​ទៅ Marine Corps Ball ក្នុង​ទីក្រុង Chicago ក្នុង​ខែធ្នូ អ្នក​ទាំងពីរ​បាន​បន្ដ​ឆ្លងកាត់​អាមេរិក​ជាមួយនឹង​រថយន្ត Toyota 4Runner របស់គាត់​។​

​    ​បច្ចុប្បន្ន​ពួកគេ​កំពុង​ស្ថិតនៅ​ភាគ​ខាងលិច​ឆ្នេរ​នៃ​រដ្ឋ Florida ។ លោក Kugler គឺ​កំពុង​ត្រឡប់​ទៅ Nebraska វិញ​ដើម្បី​ចៀសវាង​កម្ដៅថ្ងៃ​ដែល​ធ្វើឱ្យ Bella មិនអាច​តស៊ូ​ទ្រាំ​បាន​។​

​    ​គាត់​បាន​និយាយទៀតថា "​ការបន្ដ​ផ្លាស់​ទី​និង​មើល​ប្រទេស​អាមេរិក​គឺជា​លេស​ល្អ​មួយ​ដើម្បី​ចំណាយពេល​នៅ​ជាមួយនឹង​ឆ្កែ​ខ្ញុំ​"៕

ប្រភព៖ independent

មតិយោបល់