adverise with khmeread 71ecaa2f f6ce 4023 a4ff 133586a6c75f

ព័ត៌មាន​បន្ថែម​ស្តីពី​ការស្រាវជ្រាវ​បន្ត​តាម​ចាប់ខ្លួន​មេក្លោង​ធំ​ក្នុងករណី​ជួញដូរ​គ្រឿងញៀន​ក្រោយ​បង្ក្រាបបាន​ថ្នាំញៀន​ជិត​១​គីឡូក្រាម​

    ភ្នំពេញ ៖ មន្ត្រី​អាវុធហត្ថ​ជំនាញ​រាជធានី​ភ្នំពេញ​បានឱ្យដឹង នៅ​ព្រឹក​ថ្ងៃទី​១៥ ​កក្ក​ដា​នេះ​កម្លាំង​អាវុធហត្ថ​ជំនាញ​បាន​បើក​ការស្រាវជ្រាវ​បន្ត​តាម​ចាប់ខ្លួន​មេក្លោង​ជួញដូរ​គ្រឿងញៀន​បាន​ម្នាក់​យកមក​ផ្ដន្ទាទោស​តាមច្បាប់ បន្ទាប់ពី​នៅ​យប់​ថ្ងៃទី​១៤ ​កក្កដា ​ឆ្នាំ​២០១៦ ​វេលា​ម៉ោង​៧​កន្លះ  កម្លាំង​អាវុធហត្ថ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ដឹកនាំ​ដោយ​លោក វរសេនីយ៍ទោ ជឹម ឬ​ទ្ធី ស្រាវជ្រាវ​បង្ក្រាបបាន​ជនសង្ស័យ​ចែកចាយ​គ្រឿងញៀន​ម្នាក់​ក្នុង​ទឹកដី​ខ​ណ្ឌ​ពោធិ៍​សែន​ជ័យ​រួចមក​។​

    មន្ត្រី​អាវុធហត្ថ​ដដែល​បាន​បន្តថា ជនសង្ស័យ​ពាក់ព័ន្ធ​ការជួញដូរ​គ្រឿងញៀន ឈ្មោះ តូច សំអាត អាយុ៣៩​ឆ្នាំ នៅ​ចំណុច​បន្ទប់​ជួល​លេខ​១៤ ភូមិ​ចោមចៅ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន និង​ចាប់យក​វត្ថុតាង​ម្សៅ​ក្រាម​ស​ថ្លា​៣​កញ្ចប់​(​ធំ​ល្មម​មួយ​តូច​ពីរ​)​។​

    ក្រោម​វិធានការ​ជំនាញ​របស់​ស​ម​ត្ថ​កិច្ច​អាវុធហត្ថ ជនល្មើស​បាន​សារភាព​ចង្អុលបង្ហាញ ពី​ទីតាំង​មេក្លោង​របស់ខ្លួន នៅ​បន្ទប់​ជួល​លេខ​៩ ស្ថិត​ក្នុងភូមិ​ត្រពាំង​ល្វា សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

    ជាមួយគ្នា​នោះដែរ កម្លាំង​អាវុធហត្ថ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ដឹកនាំ​ដោយ​លោក វរសេនីយ៍ទោ ជឹម ឬ​ទ្ធី បាន​សហការ​ជាមួយ​កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដឹកនាំ​ដោយ​លោក វរសេនីយ៍ទោ ប៉ាន់ សុភាព និង​មានការ​សម្របសម្រួល​ពី​ព្រះរាជអាជ្ញារង សៀង សុខ បាន​ចុះទៅ​ហ៊ុំព័ទ្ធ ទីតាំង​មេក្លោង​ភ្លាម​ផងដែរ។​

    ប៉ុន្តែ​ពេល​កម្លាំង​អាវុធហត្ថ​ទៅដល់​ជនសង្ស័យ​ដែលជា​មេក្លោង​បាន​គេចខ្លួនបាត់ ហើយ​កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ​បានសម្រេច​គាស់​បន្ទប់​ឆែកឆេរ​រកឃើញ​៖

    ១-​អាវុធខ្លី១​ដើម​ម៉ាក​k៥៤​បង់​១(គ្រាប់​ចំនួន​៦​គ្រាប់)​, ២-​ម្សៅ​ក្រាម​សរ​ថ្លា​៣​កញ្ចប់ ទម្ងន់​ជិត​១​គីឡូក្រាម​, ៣-​ជញ្ជីង​ថ្លឹង​គ្រឿងញៀន​ពីរ , ៤-​ស្លាក​លេខ​ម៉ូតូ​ពីរ, ៥-​ប្រដាប់​កឹ​ប​ស្លាក​លេខ​មួយ, ៦-​ថង់​ច្រក​គ្រឿងញៀន​មួយចំនួនធំ​ និង​៧-​ដប​ជក់​គ្រឿងញៀន​ពីរ។​

    បច្ចុប្បន្ន​កម្លាំង​ជំនាញ​អាវុធហត្ថ​រាជធានី​ភ្នំពេញ កំពុង​ស្រាវជ្រាវ​តាម​ចាប់ខ្លួន​មេក្លោង​បន្ត និង​កសាង​សំណុំរឿង​ដើម្បី​បញ្ជូនទៅ​តុលាការ​៕

adverise with khmeread

មតិយោបល់