adverise with khmeread 25ba4439 543a 4a09 a99d 219dc78e06ed

ស្ត្រី​ម្នាក់​បាត់​ម៉ូតូ​មួយគ្រឿង អំពាវនាវ​ដល់​ប៉ូលិស​ជួយ​ស្រាវជ្រាវ​ផង​

    កណ្តាល ៖ បងស្រី​ម្នាក់​បាន​បាត់​ម៉ូតូ ហើយ​បាន​ទទូច សូម​អាជ្ញា​ធរមាន​សមត្ថកិច្ច​គ្រប់​ទីកន្លែង ជាពិសេស ខេត្តកណ្ដាល រាជធានី​ភ្នំពេញ និង ខេត្តព្រៃវែង មេត្តាជួយ​ស្រាវជ្រាវ​រកផង។​

    ម៉ូតូ​ដែល​បាត់​ម៉ាក ហុងដា​ពណ៌​ខ្មៅ សេរី​ឆ្នាំ២០១៦ ពាក់​ស្លាក​លេខ​ភ្នំពេញ ​1FW -9996​ ដែល​ត្រូវបាន​ឈ្មោះ សេក សេង​ហន ភេទ​ប្រុស​ អាយុ​២០​ឆ្នាំ ​ជិះ​យកទៅ​បាត់​កាលពី​ព្រឹក​ថ្ងៃទី១៤ ​កក្កដា​ ឆ្នាំ​២០១៦​នេះ ពី​ផ្ទះ​របស់​ជនរងគ្រោះ​ឈ្មោះ ឈិន សាមឿន ភេទ​ស្រី​ អាយុ៤៣​ឆ្នាំ មាន​ទីលំនៅ ភូមិ​ទួល​ពង្រ ឃុំ​ស៊ីធរ ស្រុក​ខ្សាច់កណ្ដាល ខេត្តកណ្ដាល​។​

    តែ​ជនរងគ្រោះ​កំពុង​ស​ង្ស័​យថា ម៉ូតូ​និង​មនុស្ស​អាច​នៅក្នុង​ប្លុក​ 7NG ព្រោះ​ជនសង្ស័យ​តេ​ចូល​មិន​លើក ហើយ​ពេលនេះ​បិត​ទូរស័ព្ទ​បាត់​ហើយ មិនមាន​ដំណឹង​អ្វី​ទេ​។ ជាពិសេស​ជាងនេះទៅទៀត ជនរងគ្រោះ​សូម​លោក អ៊ុន យ៉ុង អធិការរង​ស្រុក​ខ្សាច់កណ្ដាល មេត្តា​បើក​ការស្រាវជ្រាវ​ករណីនេះ​ផង​។​

    ក្នុងករណីនេះ បងស្រី ​ឈិន សាមឿន ​ត្រូវតែទៅ​ដាក់ពាក្យ​បណ្តឹង​នៅ​ប៉ុស្តិ៍​ឬក៏​នៅ​អធិការដ្ឋាន​ប៉ូលិស​ស្រុក​ខ្សាច់កណ្តាល ដើម្បី​ប៉ូលិស​មាន​ឯកសារ​ដាក់បន្ទុក៕

adverise with khmeread

មតិយោបល់