adverise with khmeread Eeffddb0 c176 4759 a816 5d97306d48a9

បញ្ជា​អេស្កាវ៉ាទ័រ​កាយ​ដី ស្រាប់តែ​បញ្ជា​ទៅ​កាយ​គមត្នោត​យក​ហូប ត្រូវ​កៀប​នឹង​បូម​ប្រ​ម៉ោ​យ​ជាមួយ​កាប៊ីន​បែកក្បាល​ស្លាប់​

    ភ្នំពេញ ៖ បុរស​ម្នាក់​កំពុង​បញ្ជា​អេស្កាវ៉ាទ័រ​កាយ​ដី​ស្រាប់តែ​ទៅ​កាយ​កូន​ត្នោត ​ដើម្បី​យក​គមត្នោត​មក​ហូប តែ​ដោយមាន​ការធ្វេសប្រហែស​បន្តិច ក៏​ត្រូវ​បូម​ប្រ​ម៉ោ​យ​អេស្កាវ៉ាទ័រ​មក​កៀប​ផ្ទប់​ជាប់​នឹង​តួ​កាប៊ីន​បណ្ដាល​ឱ្យ​បែកក្បាល​ស្លាប់​ភ្លាម​តែម្ដង។​

    គ្រោះថ្នាក់​ខាងលើនេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​២​ និង​៣០​នាទី​រសៀល​ថ្ងែ​ទី​១៤ ខែកក្កដា ឆ្នាំ​២០១៦ នៅ​ចំណុចកណ្ដាល វាលស្រែ​ក្បែរ​ទួល​លោកតា​គោល ស្ថិតក្នុង​ភូមិ​កាន់​ទ្រង់ សង្កាត់​ព​ន្សាំ​ង ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ។​

    ប៉ូលិស​បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ ជនរងគ្រោះ​កំពុងបើក​បញ្ជា​អេស្កាវ៉ាទ័រ​​កាយ​ដី​ក៏​ស្រាប់តែ​ទៅ​កាយ​កូន​ត្នោត ​ដើម្បី​យក​គមត្នោត​មក​ហូប​។ ខណៈពេល​កាយ​បានមក​ហើយ​បាន​បញ្ជា​ប្រ​ម៉ោ​យ​ឱ្យ​ក្ដោប​ចូល​ក្បែរ​ខ្លួន​ដែល​កំពុង​បញ្ជា​នៅក្នុង​កាប៊ីន​ ដើម្បី​យក​គោម​ត្នោត​មក​ហូប​។ ប៉ុន្តែ​ជា​អកុសល​ពេល​អើត​ចេញ​លូកដៃ​មក​យក​ដោយមាន​ការធ្វេសប្រហែស​ក៏បាន​ទាក់​នឹង​ប្រដាប់​បញ្ជា​កៀប​ជាប់​ផ្ទប់​ជាមួយ​បូម​ប្រ​ម៉ោ​យ​នឹង​តួ​កាប៊ីន​បណ្ដាល​ឲ្យ​បែកក្បាល​ស្លាប់​ភ្លាមៗ​។​

    ប៉ូលិស​បន្តថា យុវជន​រងគ្រោះ​ឈ្មោះ​ បឿន វណ្ណៈ ​ភេទ​ប្រុស អាយុ​១៦​ឆ្នាំ មានមុខរ​បរជា​អ្នកបើក​អេ​ស្កា​កាយ​ដី ស្នាក់​នៅផ្ទះ​គ្មាន​លេខ ស្ថិតក្នុង​ភូមិ​ព្រៃ​ស្វាយ សង្កាត់​ព​ន្សាំ​ង ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ។​

    ក្រោយ​កើតហេតុ កម្លាំង​ប៉ូលិស​ប៉ុស្ដិ៍​ព​ន្សាំ​ង​បាន ចុះ​ដល់ទី​តាំង​កើតហេតុ ដើម្បី​ធ្វើការ​ត្រួតពិនិត្យ​និង​ប្រគល់​សព​ជូន​ក្រុមគ្រួសារ​ដើម្បី​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​ភូមិ​សង្កាត់​កើតហេតុ​ខាងលើ៕

adverise with khmeread

មតិយោបល់