adverise with khmeread 2642104c 1579 485a 907c 0add89e97309

ឃាត់​បុរស​ជនជាតិ​រុស្ស៊ី​២​នាក់​ឡើង​ជិះ​លើ​រូបសំណាក​សត្វ​តោ​

    ព្រះសីហនុ ៖ ប៉ូលិស​ខេត្ត​ព្រះសីហនុ​បានឱ្យដឹងថា បុរស​ជនជាតិ​រុ​ស្ស៊ី​២​នាក់​ត្រូវបាន​ឃាត់ខ្លួន​នាំយកមក​សាកសួរ​នៅ​ស្នងការដ្ឋាន​ប៉ូលិស​ខេត្ត ក្រោយ​ជនបរទេស​ម្នាក់​ក្នុងចំណោម​អ្នក​ទាំង​២ ឡើ​ង​ជិះ​លេង​លើ​រូបសំណាក​សត្វ​តោ នៅ​រង្វង់​មូល​តោ​២​ក្រុងព្រះសីហនុ កាលពី​វេលា​ម៉ោង​ជិត​៩​យប់​ថ្ងៃ​១៤​ កក្កដា ឆ្នាំ​២០១៦​នេះ​។​

    ប៉ូលិស​មិនទាន់​ប្រាប់ថា​ជនបរទេស​ ដែល​ឃាត់ខ្លួន​នាំយកមក​សាកសួរ​រឿង​ឡើ​ង​ជិះ​លេង​លើ​រូបសំណាក​សត្វ​តោ និមិត្តរូប​របស់​ក្រុងព្រះសីហនុ ថា​ត្រូវ​អប់រំ​មុន​ដោះលែង​វិញ ឬ​ដាក់ពិន័យ​ក្នុង​ផ្លូវច្បាប់​ណាមួយ​ឡើយ​៕

adverise with khmeread

មតិយោបល់