adverise with khmeread 3d6fbbc0 ef71 4e9e b841 c015cbaeef4b

ប្រហែលជា​ស្រវឹង​បើក​ម៉ូតូ​លឿន​មកដល់​ចំណុច​ផ្លូវ​កោង​បត់​មិនទាន់​ធ្លាក់ចូល​ទឹក​ប្រឡាយ​ឈ្លក់ទឹក​ស្លាប់​(​មាន​វីដេអូ )

    ភ្នំពេញ ៖ សាស​ពបុរ​សម្នាក់​និង​ម៉ូតូ​ក្នុង​ប្រឡាយទឹក​ត្រូវបាន​ប្រជាពលរដ្ឋ​ប្រទេះ​ឃើញ កាលពី​ម៉ោង​៦​ និង​១៥​នាទី​ព្រឹក​ថ្ងៃទី​១៥​ កក្កដា​ ឆ្នាំ២០១៦​ នៅក្បែរ​កំណាត់​ផ្លូវ​បេតុង​១៩៦២ ​ភូមិ​ជាងទង សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ​។​

    ប៉ូលិស​បានឱ្យដឹងថា សព​ដែល​ស្លាប់​ខាងលើ​ឈ្មោះ ហៅ​ស៊ឹម អាយុ​ជាង​៣០​ឆ្នាំ​ មុខរបរ​កម្មករ​រោងចក្រ ​MK​ ស្នាក់នៅ​ភូមិ​ត្រពាំង​ពោធិ៍ ​សង្កាត់​គោក​រការ​ ខណ្ឌ​ព្រែក​ព្នៅ​។​

    បើតាម​ការសន្និដ្ឋាន​ជំហាន​ដំបូង​របស់​សមត្ថកិច្ច​ជំនាញ​បានឱ្យដឹងថា បុរស​ខាងលើ​ប្រហែលជា​ស្រវឹង​ហើយ​ជិះ​ម៉ូតូ​ក្នុង​ល្បឿន​លឿន​មកដល់​ចំណុច​ខាងលើ​ជា​ផ្លូវ​កោង​បត់​មិនទាន់​ក៏​ធ្លាក់ចូល​ប្រឡាយទឹក​ខាងលើ​ទាំង​ម៉ូតូ​និង​អ្នកបើក​តែម្តង។​

    កា​រស​ន្និ​ដ្នា​ន​បែបនេះ​ដោយ​នៅក្បែរ​សាកសព​ឃើញ​មាន​កំប៉ុង​ប៊ី​យ៉ែ​រ​អណ្តែត​ក្បែរ​នោះ​ចំនួន​០៨​កំប៉ុង​ផង​។​

    សមត្ថកិច្ច​បាន​បន្តថា កន្លងមក​នៅ​កន្លែង​ខាងលើ​មាន​អ្នកបើក​ម៉ូតូ​ធ្លាក់​៤​នាក់​ទាំង​លើក​នេះ ហើយ​មាន​អ្នកស្លាប់​២​នាក់ ​និង​២​នាក់​ទៀត​សមត្ថកិច្ច​ល្បាត​ឃើញ​បាន​ជួយសង្គ្រោះ​ទាន់​។​

    ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ​បាន​ប្រាប់ថា នៅ​មុនពេល​ភ្ញាក់ផ្អើល​ឃើញ​សាកសព​គឺ មាន​ប្រជាពលរដ្ឋ​បានធ្វើ​ឆ្លងកាត់​ចំណុច​ខាងលើ​ស្រាប់តែ​ឃើញ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ហុងដា​សេ​១២៥ ​ពណ៌​ខ្មៅ ​សេរី​២០០៥ ​ពាក់​ស្លាក​លេខ ​1O-9501​ មួយគ្រឿង​ធ្លាក់​ក្នុង​ប្រឡាយ​ក៏មក​ពិនិត្យ​ទើប​ឃើញ​សាកសព​បុរស​ម្នា​ក់មាន​ពាក់មួក​សុ​វត្តិភាព​ជាប់​ក្បាល​ស្លាប់​ផ្កាប់មុខ​ក្នុង​ប្រឡាយទឹក​ក្បែរ​ម៉ូតូ​ទើប​ប្តឹង​សមត្ថកិច្ច​មូលដ្ឋាន​ចុះមក​ពិនិត្យ​ទើ​បង្ក​ភ្ញាក់ផ្អើល​តែម្តង​៕

adverise with khmeread

មតិយោបល់