adverise with khmeread Bfaaa73a 6a20 4d84 b53f 151308371808

បុរស​ម្នាក់​ចូល​ហាង​ខារ៉ាអូខេ​ផឹក​ស្រវឹង​ជាប់​សង្ស័យ​បំពាន​បង្ខំ​ចាប់រំលោភ​នារី​ខារ៉ាអូខេ​(​មាន​វីដេអូ​)

    ភ្នំពេញ ៖ បុរស​ម្នាក់​ផឹក​ស៊ី​ស្រវឹង​ បាន​ជាប់​សង្ស័យ​ចាប់រំលោភ​នារី​ខារ៉ាអូខេ​ម្នាក់ ​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​បង្ក​ឱ្យមានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​២​រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី​១៥​ ខែកក្កដា​ ឆ្នាំ​២០១៦ ស្ថិតនៅ ហាង​ខារ៉ាអូខេ យីហោ ​" រាជ​នី​KTV" ស្ថិតនៅ​ភូមិ​ត្រពាំង​ល្វា សង្កាត់​កា​កាប ​ខណ្ឌ​ពោ​ធិ៏​សែន​ជ័យ​។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ​ ច​-​ស​-​ភ​-​អាយុ​ ១៨​មុខរបរ បុគ្គលិក​ខារ៉ាអូខេ​ស្នាក់នៅ​កន្លែងកើតហេតុ។ ចំណែក​ជនសង្ស័យ​ឈ្មោះ មោះ​ទិ​ត្យ សុធា ភេទ​ប្រុស​ អាយុ​២៥​ឆ្នាំ​ មុខរបរ​ជាងដែក ស្នាក់នៅ​ភូមិ​ទួល​ពង្រ សង្កាត់​ចោមចៅ ​ខណ្ឌ​ពោធិ៍​សែន​ជ័យ មាន​ស្រុកកំណើត​នៅ​ភូមិ​ជម្រៅ ឃុំ​ជម្រៅ ស្រុក​ព្រះស្តេច ​ខេត្តព្រៃវែង​។​

    ប្រភព​ពត៌មាន​ពី​ជនរងគ្រោះ​បាន​និយាយថា ដំបូង​បុរស​ខាងលើ​បាន​នាំ​មិត្តភក្តិ​ម្នាក់​ចូល​ខារ៉ាអូខេ យីហោ រាជ​នី KTV ដោយ​ហូប​ស្រា​បៀរ​អស់​ចំនួន​មួយ​កេស​គ្នា២នាក់​ ដោយ​ហៅ​នារី​ម្នា​ក់មក​កំដរ​ហើយ​មិត្ត​ម្នាក់ទៀត​មិនបាន​ហៅ​ស្រី​កំដរ​ទេ​។​

    បន្ទាប់មក​ពួកគាត់​បាននាំគ្នា​ចេញទៅ​ម៉ាស្សា។ មួយសន្ទុះ​ក្រោយមក​បាននាំគ្នា​ចូល​ម្តងទៀត​ ដោយ​ហៅ​បន្ថែមចំនួន១​កេស​ទៀតហើយ​ហៅ​នារី​ដដែល​ម្នាក់ទៀត​មក​កំដរ​។ បន្ទាប់មក​ពួកគាត់​ហូប​អស់​ស្រា​ប្រហែល​អស់១០កំប៉ុង​។ ដោយឡែក​មិត្ត​ម្នាក់​ឈ្មោះ​ មាន វិចិត្រ អាយុ៣៤​ឆ្នាំ មុខរបរ​ជាងដែក​ដូចគ្នា​បាន​ស្រវឹង​សន្លប់​ស្តូក​។​

    ខណៈពេល​មេការ​ចេញទៅ​ក្រៅ​និង​មិត្ត​ភ​ក្ត​ស្រវឹង​ដេកលក់​ផង ស្រាប់តែ​បុរស​ល្មោភកាម​ខាងលើ​ចាប់រំលោភ​នាង​តែម្តង​ទោះ​ស្រែក​យ៉ាងណា​ក៏​ស្រែក​មិនឮ​ដែរ​ដោយ​ទ្វារ​បិទ​ជិត។​

    បន្ទាប់មក​បុរស​ខាងលើ​ស្រាប់តែ​ចុះមក​ក្រោម​ហើយ​រត់​បាន​បន្តិច​ ក៏ត្រូវ​ជនរងគ្រោះ​ស្រែក​ឱ្យ​បុគ្គលិក​ចាប់ខ្លួន​រួច​ប្រគល់ឱ្យ​សមត្ថកិច្ច​។​

    ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​យកមក​សួរ​នាំនៅ​ប៉ុស្តិ៍​តែ​បុរស​ខាងលើ បដិសេធថា​មិនបាន​រំលោភ​ឡើយ​។ ដោយឡែក​ជនរងគ្រោះ​ដាក់​ពាក់​បណ្តឹង​ដល់​សមត្ថកិច្ច​ធ្វើតាម​ផ្លូវច្បាប់​៕

 

adverise with khmeread

មតិយោបល់