adverise with khmeread Killllll

ខឹងឳពុកម្តាយស្តីបន្ទោសនារីម្នាក់ផឹកថ្នាំបំពុលកណ្តុរសម្លាប់ខ្លួន

     កណ្តាល ៖ នារី​វ័យ​២០​ឆ្នាំ​ខឹង​នឹង​ឳ​ពុក​ម្តាយ​ស្តីបន្ទោស​បន្តិចបន្តួច​បា​ន​យក​ផ្លៃ​ពុទ្រា​ជ្រលក់​ថ្នាំ​កណ្តុរ​បរិភោគ​សម្លាប់ខ្លួន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៩​កន្លះ​ព្រឹក​ថ្ងៃទី​២៨​ធ្នូ​ឆ្នាំ​២០១៥ នៅ ចំណុច​ភូមិ​ស្រែអំពិល ឃុំឈើទាល ស្រុក​កៀនស្វាយ ខេត្ត​ណ្តា​ល ។​
    ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ ធី សុ​ខី​ភេទ ស្រី អាយុ ២០​ឆ្នាំ មាន​ទីលំនៅ​ភូមិ ឃុំ​កើតហេតុ​ខាងលើ មុខរបរ កសិករ មាន​ឪពុក​ឈ្មោះ ងិ​ល ធី អាយុ៧០​ឆ្នាំ ​និង​ម្តាយ​ឈ្មោះ ពៅ ផាន អាយុ​៥០​ឆ្នាំ​មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ។​
     ប៉ូលិស​បន្តថា​ម​នៅ​ថ្ងៃខែ​ឆ្នាំ​វេលា​ម៉ោង​ដូចខាងលើ​ជនរងគ្រោះ​មាន​វិបត្តិ​ផ្លូវចិត្ត និង​ដោយ​ខឹង​ឪពុកម្តាយ​ស្តីបន្ទោស​បន្តិចបន្តួច ក៏មាន​បំណង​ធ្វើអត្តឃាដ​ដោ​យក​ផ្លែ​ពុទ្ទ្រា​ជ្រលក់​ជាមួយ​ថ្នាំ​បំពុល​សត្វ​កណ្តុរ​បរិភោគ​(​តាម​ការបំភ្លឺ​ពី​សាច់ញាតិ​)​។​
   ឃើញ​ដូចនេះ​ក្រុមគ្រួសារ​បាន​យក​ជនរងគ្រោះ​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​រុស្ស៊ី​។​ លុះដល់​ថ្ងៃទី​២៩​ធ្នូ​ឆ្នាំ​២០១៥​វេលា​ម៉ោង​២​កន្លះ​រសៀល​ជនរងគ្រោះ​បានទាមទារ​ឲ្យ​ក្រុមគ្រួសារ​វិល​ត្រលប់មក​ផ្ទះ​វិញ ពេលមកដល់​ចំណុច​ភូមិ​ព្រែក​ស្វាយ​២ ឃុំឈើទាល ជនរងគ្រោះ​បាន​ដាច់ខ្យល់​ស្លាប់​តែម្តង ។​
     ពេល​ទទួលបាន​ព័ត៌មាន​កម្លាំង​ប៉ុស្តិ៍​ក៏​សហការ​ជាមួយ​ក​ម្លាំ​ជំនាញ អាជ្ញាធរ​មូល​ដ្ឋា​ន គ្រូពេទ្យ​ប្រចាំ​ឃុំ និង​ក្រុមគ្រួសារ​សព​បានធ្វើការ​ពិនិត្យ​សាកសព និង​បាន​បញ្ជាក់ថា ៖ សាកសព​មាន​ស្នាម​ជាំខ្មៅ​នៅ​ក្រចក ម្រាមដៃ និង ពោះ​មាន​សភាព​ហើម​តឹង ។​សន្និដ្ឋាន​ជនរងគ្រោះ​ស្លាប់​ដោយសារ​ពុល​ថ្នាំ ហើយ​ក្រុមគ្រួសារ​បានទទួល​ស្គាល់​ថា ជនរងគ្រោះ​ពិតជា​ស្លាប់​ដោយសារ​ពុល​ថ្នាំ​ប្រាកដ​មែន រួច​កម្លាំង ជំនាញ​បានប្រគល់​សាកសព​ឱ្យទៅ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕​

 

adverise with khmeread

មតិយោបល់