adverise with khmeread Bd60b86c acb5 4f4a b6c6 2fb3cf8397a5

ចង់​សម្លរ​កកូ​ត្នោត​ឡើងទៅ​កាប់​ផ្លែ​ត្នោត​តោង​មិន​ជាប់​ធ្លាក់​មកក្រោម​បាក់​ចង្កេះ​(​មាន​វីដេអូ​)

    ភ្នំពេញ ៖ បុរស​ម្នាក​ចង់ហូ​បស​ម្លរ​ផ្លែ​ត្នោត​កាន់​កាំបិត​តោង​ឡើងទៅ​កាប់​ផ្លែ​ត្នោត​តោង​មិន​ជាប់​បណ្តាលឱ្យ​ធ្លាក់​ពី​ឡើ​មក​ក្រោយ​បណ្តាលឱ្យ​រងរបួស​ធ្ងន់​បាក់​ច​ង្គោះ​អាច​នឹង​ពិការ​។​

    គ្រោះថ្នាក់​ខាងលើនេះ​កើតឡើង​នៅ​ម៉ោង​៩​ និង​០៥​នាទី​ថ្ងៃទី​១៥​ ខែកក្កដា ឆ្នាំ២០១៦​ស្ថិតនៅ​ភូមិ​ព្រៃ​ទីទុយ សង្កាត់​ព្រៃ​ស ខ​ណ្ខ​ដង្កោ រាជធានី​ភ្នំពេញ​។​

    ជនរងគ្រោះ​ឈ្មោះ វី វិ​ន ភេទ​ប្រុស ​អាយុ​២៩​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ​ស្នាក់នៅ​កន្លែងកើតហេតុ​ខាងលើ​មាន​ប្រព​ន្ឋ​ឈ្មោះ ដាច់  លក្ខិណា អាយុ​៣០​ឆ្នាំ មុខរបរ​កម្មការិនី​រោងចក្រ​មានកូន​៣​នាក់​ប្រុស​១​ស្រី​២​នាក់​នៅក្នុង​បន្ទុក​។​

    តាម​ការរៀប​រាប់រប​ស់​ប្រព​ន្ធបានឱ្យដឹងថា ថ្ងៃនេះ​សម្រាក​ពី​ការងារ​ដោយបាន​នាំ​ប្តី​មក​ធ្វើ​ប័ណ្ណ​ក្រីក្រ​នៅ​សាលាសង្កាត់​ព្រៃ​ស​។ នៅពេលដែល​បានធ្វើ​រួចរាល់​ហើយក៏​បាននាំគ្នា​មក​ផ្ទះ​វិញ​ដល់​ពាក់​កណ្តាលផ្លូវ​ក៏​បានឃើញ​ដើមត្នោត​និង​មាន​ផ្លែ​ក៏បាន​និយាយ​ប្រាប់ថា​"​ចង់​ហូប​សម្លរ​កកូរ​ត្នោត​"​។​

    ពេល​ដើរ​ដល់ផ្ទះ​ស្រាប់តែ​ប្តី​បាន​កាន់​កាំបិត​មក​ឡើង​កាប់​ផ្លែ​ត្នោត​នោះ​ពេលនោះ​ក៏បាន​រអិល​ដៃ​ធ្លាក់​ពីលើ​ដើមត្នោត​នោះមក​ក្រោម​បណ្តាលឱ្យ​រងរបួស​ធ្ងន់​បាក់​ច​ង្គេះ​ហើយក៏​មានការ​ភ្ញាក់ផ្អើល​ដល់​អ្នកជិតខាង​បាននាំគ្នា​មកជួយ​សែង​មក​ផ្ទះ​រួ​បាន​រាយការណ៍​ដល់​អាជ្ញាធរ​មូលដ្ឋាន​ឱ្យជួយ​ហៅ​រថយន្ត​ពេទ្យ​យកទៅ​សង្គ្រោះ​នៅ​មណ្ឌល​សុខភាព​ដង្កោ​ដើម្បី​ជួយសង្គ្រោះ​៕

 

adverise with khmeread

មតិយោបល់