adverise with khmeread Aa844adf 55bb 4a32 8060 3af4d7c4789f

លី​គ​កំពូល​កម្ពុជា​សប្តាហ៍​ទី​១៣​នេះ មាន​៤​ប្រកួត​នៅពេល​បឹងកេត​អង្គរ​អេ​ហ្វ​.​ស៊ី ឈរលើ​កំពូល​តារាង​

    ភ្នំពេញ ៖ ព្រឹត្តិការណ៍​កីឡាបាល់ទាត់​ក្របខណ្ឌ​លី​គ​កំពូល​កម្ពុជា រដូវ​កាល ២០១៦ ឈាន​មកដល់​សប្តាហ៍​នេះ គឺជា​សប្តាហ៍​ទី​១៣​ហើយ សម្រាប់​ការប្រកួត​នៅ​ជើង​ទី​២ ដោយមាន​៤​ប្រកួត ខណៈ​ក្រុម​បឹងកេត​អង្គរ អេ​ហ្វ​.​ស៊ី កំពុង​ឈរលើ​កំពូល​តារាង​បណ្តោះអាសន្ន ដោយ​១២​ប្រកួត​របស់ខ្លួន ឈ្នះ​បាន​១១​ប្រកួត និង​ចាញ់​១​ប្រកួត មាន​៣៣ ពិន្ទុ ហើយ​ក្រុម​ក្រសួងការពារជាតិ ឈរ​នៅ​ចំណាត់ថ្នាក់​លេខ​២ ដោយ​លេង​បាន​ត្រឹម​១១​ប្រកួត ឈ្នះ​៩ ប្រកួត និង ចាញ់ ២​ប្រកួត មាន​២៧​ពិន្ទុ​។​

    ចាប់ពី​ថ្ងៃ​សុក្រ ទី​១៥ ដល់​ថ្ងៃអាទិត្យ ទី​១៧​កក្កដា ដែលជា​ការប្រកួត​សន្សំ​ពិន្ទុ​វិលជុំ នា​សប្តាហ៍​ទី​១៣ គឺជា​ការជួបគ្នា​រវាង​ក្រុម​អាស៊ី​អឺរ៉ុប​យូ​ណាយ​ធី​ត​ប៉ះ​ជាមួយ​អគ្គស្នងការដ្ឋាន​ប៉ូលិស​ជាតិ នៅ​ទីលាន​វេ​ស្ទើ​ន នៅ​ល្ងាច​ថ្ងៃ​សុក្រ​នេះ ខណៈ​២​ប្រកួត​នៅ​ល្ងាច​ថ្ងៃ​សៅរ៍​ស្អែក​នេះ គឺ​ក្រុម​ក្រសួងការពារជាតិ​នឹង ត្រូវ​ប្រជែង​រក​៣​ពិន្ទុ​ជាមួយ​ក្រុម​ខ្លាំង បឹងកេត​អង្គរ​អេ​ហ្វ​.​ស៊ី នៅ​កីឡដ្ឋាន RSN ភ្នំពេញ​ក្រោ​ន​។  

    ចំណែក​ខេ​ម​បូ​ឌា​ន ថា​យ​ហ្គឺ នឹងត្រូវ​ជួប​ជាមួយ​មជ្ឈមណ្ឌល​កំចាត់​មីន​កម្ពុជា​។ ឯ​១​ប្រកួត នៅ​ល្ងាច​ថ្ងៃអាទិត្យ​វិញ គឺ​ក្រុម ណាហ្គា វើ​ល ប៉ះ​ជាមួយ​ព្រះខ័ន​រាជ​ស្វាយរៀង នៅ​ទីលាន​វេ​ស្ទើ​ន​។​

    សូមបញ្ជាក់ថា ព្រឹត្តិការណ៍​បាល់ទាត់​ក្របខណ្ឌ​លី​គ​កម្ពុជា រដូវ​កាល ២០១៦​នេះ នឹងត្រូវ​បញ្ចប់​នា សប្តាហ៍​ទី​១៨ ដែល​នឹងត្រូវ​ថ្ងៃទី​១១ ខែតុលា ដែល​មួយ​ប្រកួត​ចុងក្រោយ គឺ​បឹងកេត​អង្គរ​នឹងត្រូវ​ជួប​ជាមួយ ភ្នំពេញ​ក្រោ​ន ជាមួយនឹង​ពិធី​ប្រគល់​ពានរង្វាន់ និង​បំពាក់​មេដាយ​ជូន​ដល់​ម្ចាស់​ជ័យលាភី​ផងដែរ​។ 

    សម្រាប់​រដូវ កាល​នេះ គ្រប់​ក្រុម​ទាំងអស់​បាន​ប្រកួត​សន្សំ​ពិន្ទុ​សុទ្ធ មិនមាន​វគ្គ Play-Off ដូច​រដូវ​កាល​មុនៗ​ឡើយ ពោលគឺ ក្រុម ដែលមាន​ពិន្ទុ​ខ្ពស់​ជាងគេ ក្លាយជា​ម្ចាស់​ជើងឯក​តែម្តង​៕

adverise with khmeread

មតិយោបល់