adverise with khmeread Untitled 1

ជួប បាញ់​! វីដេអូ​នេះ​បង្ហាញ​ប៉ូលិស​អាមេរិក​បាញ់សម្លាប់​ជន​គ្មាន​អាវុធ​ក្នុង​ដៃ​យ៉ាង​សាហាវ​

    ​យុវជន​ម្នាក់​ឈ្មោះ Dylan Noble ត្រូវបាន​ប៉ូលិស​បាញ់សម្លាប់​ជាច្រើន​គ្រាប់ ដែល​បាញ់​គាត់​ម្ដង​ហើយ​ម្ដងទៀត ខណៈដែល​គាត់​បាន​លាក់​អ្វីមួយ​នៅ​ពី​ក្រោយខ្នង​គាត់​និង​ដើរមក​ជិត​ប៉ូលិស​ទាំង​គ្មានអ្វី​ទាំងអស់​ក្នុង​ខ្លួន​។ នេះ​បើតាម​វេ​ប​សាយ dailystar ចេញផ្សាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​។ 

​    ​វីដេអូ​នេះ​បាន​បង្កឱ្យមាន​ការផ្ទុះ​កំហឹង​ក្នុងចំណោម​អ្នកមើល រួមទាំង​ឪពុក​របស់ Dylan ដោយ​អះអាងថា​ប៉ូលិស​បា​នស​ប្បាស​ចិត្ត​ដែល​បាន​បាញ់សម្លាប់​កូនប្រុស​។​

​    ​គ្រួសារ Dylan ត្រូវបាន​ប៉ូលិស​បង្ហាញ​វីដេអូ​នោះ​ក្នុង​ជា​លក្ខណៈ​ឯកជន​កាលពី​សប្ដាហ៍​មុន ប៉ុន្ដែ​ប៉ូលិស​បដិសេធ​បង្ហាញ​វា​ជា​សារ​ធារ​ណៈ រហូតដល់​មានការ​ស៊ើបអង្កេត​។​

​    ​ប៉ុន្ដែ​ឥឡូវ​ប៉ូលិស​សម្រេច​បង្ហាញ​វីដេអូ​ដែល​សម្លាប់​បុរស​ម្នាក់​នោះ​នៅ​ស្ថានីយប្រេងឥន្ធនៈ​មួយ​ក្នុង​ទីក្រុង Fresno រដ្ឋ Califonia កាលពី​ថ្ងៃទី ២៥ ខែមិថុនា​កន្លងទៅនេះ​។​

​    ​បន្ទាប់ពី​មានការ​ឆែកឆេរ​រួច​បាន​បង្ហាញថា​បុរស​ម្នាក់​នោះ​គឺ​មិនមាន​អាវុធ​ជាប់​នឹង​ខ្លួន​ទេ​។ ឥឡូវនេះ​គ្រួសារ​ជនរងគ្រោះ​កំពុង​ចាប់ផ្ដើម​សកម្មភាព​ផ្លូវច្បាប់​ប្រឆាំងនឹង​ទីក្រុង​នេះ ដែល​ប៉ូលិស​ប្រើ​សិទ្ធិ​របស់ខ្លួន​ហួសហេតុ​បាញ់​មនុស្ស​គ្មាន​អាវុធ​៕
 

 

adverise with khmeread
ប្រភព៖ LiveLeak, Dailystar

មតិយោបល់