adverise with khmeread 1

Real Madrid លែង​ជា​ក្លឹប​ថ្លៃ​ជាងគេ​បំផុត​លើ​ពិភពលោក​ទៀតហើយ​

    ​នេះ​ជា​លើកដំបូង​ហើយ​គិត​ចាប់តាំងពី Forbes បានចាប់ផ្ដើម​ចងក្រង​បញ្ជី​កំពូល​ក្លឹប​ថ្លៃ​ទាំង ៥០ ក្នុង​ពិភពលោក​ប្រចាំឆ្នាំ​របស់ខ្លួន ដែល​គ្មាន​ក្លឹប​បាល់ទាត់​ណាមួយ​ដឹកនាំ​កំពូល​តារាង​ដូច​ឆ្នាំនេះ​។​

​    ​Manchester United បាន​កាន់កាប់​ដំណែង​កំពូល​នៅក្នុង​ឆ្នាំ ២០១១ និង ២០១២ ហើយ Real Madrid បានធ្វើ​វា​បន្ត​ក្នុង​រយៈពេល​បី​ឆ្នាំ​ចុងក្រោយ​នេះ ប៉ុន្តែ​នៅក្នុង​ឱកាស​នេះ​ក្រុម​បាល់ឱប​អាមេរិក Dallas Cowboys បាន​ហក់​ចូលមក​កាន់​ទី​កំពូល​វិញ​ម្តង ជាមួយនឹង​តម្លៃ ៤​ពាន់​លាន​ដុល្លារ ដែល​បាន​កើនឡើង​ចំនួន ២៥​ភាគរយ​។​

​    ​ជាការ​ពិត ក្រុម​មកពី​ក្របខ័ណ្ឌ​បាល់ឱប NFL មាន​ដល់​ទៅ​ចំនួន​២៧ នៃ​បញ្ជី​ក្លឹប​កីឡា​កំពូល​ទាំង​៥០ ក្នុង​ពិភពលោក​ក្នុង​ឆ្នាំ​២០១៦​នេះ ជាមួយ​ចំណាត់ថ្នាក់​របស់ Real Madrid បាន​ធ្លាក់​ទៅកាន់​តំណែង​ទី​ពីរ Barcelona ស្ថិតនៅ​ចំណាត់ថ្នាក់​ទី​បី (​ដែល​ស្ថិតនៅ​លេខ​រៀង​ទី​បួន​កាលពី​ឆ្នាំ ២០១៥) ហើយ​បិសាច​ក្រហម​ស្ថិតនៅ​លេខ​រៀង​ទី​ប្រាំ​៕

adverise with khmeread
ប្រភព៖ ដេលីមែល

មតិយោបល់