adverise with khmeread 1

​ធ្លាក់ Euro មិន​សំខាន់​! Sagna នាំ​ភរិយា​កំពូល​ស្អាត​ដើរ​លំហែកាយ​

​    ​Bacary Sagna បាន​ចំណាយពេល​លំហែកាយ​មួយ​នៅក្នុង​ទីក្រុង​ម៉ៃ​អា​មី ជាមួយនឹង​ភរិយា​ដ៏​ស្រស់ស្អាត​របស់ខ្លួន ឈ្មោះ Ludivine ក្រោយ​បញ្ចប់​ព្រឹត្តិការណ៍​ពាន​អឺរ៉ុប Euro 2016​។​

​    ​ខ្សែការពារ​ស្លាប​ស្តាំ​អន្តរជាតិ​បារាំង​រូបនេះ​បានចាប់ផ្តើម​ការប្រកួត​ទាំង​ប្រាំពីរ​នៃ​ដំណើរ​ប្រជែង​ពានរង្វាន់​របស់​ប្រទេស​គាត់​នៅលើ​ទឹកដី​ខ្លួន ប៉ុន្តែ​មិនអាច​ជួយ​ក្រុម​បារាំង​លើក​ពាន​បានទេ​ក្រោយ​រង​បរាជ័យ​ក្នុង​លទ្ធផល ១-០ ក្រោម​ដៃ​ព័រ​ទុយ​ហ្គា​ល់​នៅក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​។​

​    ​តារាបាល់ទាត់​របស់​ក្រុម​មេឃ​ខៀវ Manchester City រូបនេះ នឹងត្រូវ​ត្រឡប់​ទៅកាន់​ទឹកដី Etihad ដើម្បី​ចូលរួម​ជាមួយនឹង​មិត្ត​រួម​ក្រុម​របស់គាត់ និង​អ្នកចាត់ការ​ថ្មី Pep Guardiola សម្រាប់​ការត្រៀមខ្លួន​មុន​ការបើក​រដូវ​កាល​ថ្មី ប៉ុន្តែ​គាត់​ក៏​ត្រូវការ​ពេលវេលា​មួយចំនួន​ដើម្បី​លំហែ​ខួរក្បាល​ផងដែរ មុន​ការប្រកួតប្រជែង​ថ្មី​របស់គាត់​ឈាន​មកដល់​៕

adverise with khmeread
ប្រភព៖ Mirror

មតិយោបល់