adverise with khmeread 4

Sir Alex សរសើរ Ronaldo ជា​កីឡាករ​ពិសេស​បំផុត​ក្នុង​ជំនាន់​លោក​ដឹកនាំ​

​    ​Sir Alex Ferguson បាន​សាទរ​ចំពោះ Cristiano Ronaldo ថា​ជា "​កីឡាករ​ពិសេស​បំផុត​ក្នុង​ជំនាន់​លោក​ដឹកនាំ​"​។​

​    ​យោងតាម​វេ​ប​សាយ Manchester Evening News វីរបុរស​ក្នុងនាម​ជា​អ្នកចាត់ការ​ទូទៅ​ជាច្រើន​សម័យកាល​របស់​ក្រុម​បិសាច​ក្រហម Manchester United រូបនេះ​បាន​ដឹក​ដៃ Ronaldo មកកាន់​ទឹកដី Old Trafford កាល​គាត់​មាន​វ័យ ១៨​ឆ្នាំ​ពី​ក្រុម Sporting Lisbon ក្នុងតម្លៃ​ខ្លួន ១២,២៤ លាន​ផោន (​ជាង​១៦​លាន​ដុល្លារ​) កាលពី​ឆ្នាំ​២០០៣​។​

​    ​Ferguson ក៏បាន​បង្ហាញមុខ​ផងដែរ​នៅក្នុង​ទឹកដី Stade de France កាលពី​ថ្ងៃអាទិត្យ​កន្លងទៅ​ដើម្បី​ធ្វើការ​អបអរ​តារា​ឆ្នើម​មានឈ្មោះ​ល្បីល្បាញ​របស់ Real Madrid នៅ​ឱកាស​ជ័យជម្នះ​របស់​ព័រ​ទុយ​ហ្គា​ល់​ទៅលើ​បារាំង​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​ពាន​អឺរ៉ុប Euro 2016 ។​

​    ​ចំណង​ដ៏​ពិសេស​របស់​អ្នក​ទាំង​ពីរបាន​ស្ថិតស្ថេរ​ជា​រៀង​រហូតមក​ចាប់តាំងពី Ronaldo បាន​ចាក​ចេញពី​បិសាច​ក្រហម​ក្នុង​ឆ្នាំ ២០០៩​។

​    ​បច្ចុប្បន្ន Ferguson បានប្រកាសថា​ម្ចាស់​គ្រង​ពាន​តារា​ឆ្នើម​របស់​ពិភពលោក Ballon d'Or បី​សម័យកាល​គឺជា កីឡាករ​បាល់ទាត់​ល្អ​បំផុត​ក្នុង​ជំនាន់​លោក​ដឹកនាំ​។​

​    ​Ferguson បាន​រ៉ាយរ៉ាប់​ទៅកាន់​កាសែត Bild របស់​អាល្លឺម៉ង់​ថា "​គាត់​មានបំណង​ប្រាថ្នា​មិនគួរ​ឱ្យ​ជឿ​សម្រាប់​កីឡាបាល់ទាត់​។ Cristiano សម្លឹងមើល​ទៅមុខ​ជានិច្ច​សម្រាប់​ការហ្វឹកហាត់​នីមួយៗ​។ គាត់​តែងតែ​ចង់​មាន​ភាពល្អប្រសើរ​ដើម្បី​ឈ្នះ​។ ជាពិសេស​គាត់​ស្រឡាញ់​ការប្រកួត​ធំៗ​ទាំងនេះ​។ អំឡុង​ជីវិត​របស់ខ្ញុំ​នៅ Manchester United នាពេល​កន្លងមក Cristiano គឺជា​កីឡាករ​ដែល​បាន​អភិវឌ្ឍន៍​ខ្លាំងជាងគេ​បំផុត​។ តាមរយៈ​ការខិតខំ​លត់​ដុំ​ខ្លួន​យ៉ាង​លំបាក​។ គាត់​បានធ្វើការ​ជានិច្ច​លើ​បច្ចេកទេស​ស៊ុត​បាល់​របស់គាត់ ជាមួយនឹង​ជើង​ស្តាំ ឆ្វេង សម្ថ​ភាព​តែ​តបាល់​របស់គាត់ និង​ការ​លោត​"​។​

​    ​គាត់​បាន​បន្តទៀតថា "​ការរីកចម្រើន​ទម្រង់​លេង​របស់គាត់​គឺ​ពិតជា​មិនគួរ​ឱ្យ​ជឿ​។ ហើយ​អ្វីដែល​ជាការ​គួរឱ្យកត់សម្គាល់ កីឡាបាល់ទាត់​សព្វថ្ងៃ​គឺមាន​ភាពស្វាហាប់ និង​លឿន​ខ្លាំងៗ​ណាស់​។ ជាធម្មតា កីឡាករ​កំពូលៗ អាច​លេង​បានតែ​ប្រហែលជា​ប្រាំ ឬ​ប្រាំ​មួយឆ្នាំ​ប៉ុណ្ណោះ​ក្នុង​កម្រិត​ខ្ពស់បំផុត តែ​វា​ត្រូវបាន​បញ្ចប់​។ Cristiano បានធ្វើ​បែបនេះ​អស់​ជាង ១០​ឆ្នាំ​មកហើយ ដែល​ធ្វើឱ្យ​គាត់​ពិសេស​ដូច្នេះ​ឯង​។​

​    ​គាត់​បានបញ្ចប់​ថា "​គ្រប់​ជំនាន់​សុទ្ធ​តែមាន​កីឡាករ​បាល់ទាត់​ដ៏​ពិសេស​របស់ខ្លួន បច្ចុប្បន្ន​គឺ Cristiano"៕

adverise with khmeread
ប្រភព៖ Mirror

មតិយោបល់