adverise with khmeread Vd 5

មូលហេតុ​ដែល​នាង Angelababy ជក់​លេង​ហ្គេម​អន​ឡាញ ១២ ម៉ោង​ឥត​សម្រាក​

    ​នាង Angelababy គឺជា​តួ​សម្ដែង​ម្នាក់ ដូច្នេះហើយ​ទើប​នាង​មាន​ពេល​លេង​ហ្គេម​រហូតដល់ ១២ ម៉ោង​?

​    ​ជាការ​ពិត នាង​លេង​ហ្គេម​បែបនេះ​គឺ​ដើម្បី​ត្រៀមខ្លួន​ដើរតួ​ក្នុង​រឿង​ចិន Love O2O ។​

​    ​យោងតាម​វេ​ប​សាយ Asiaone ភាពយន្ត​នេះ​បង្ហាញ​ពី​ការផ្លាស់ប្ដូរ​ពី​ពិភព​ឌីជីថល​ទៅជា​ជីវិត​ពិត​។ វា​បាន​ផ្លាស់ប្ដូរ​អ្នកលេង​វីដេអូ​ហ្គេម​ពីរ​នាក់ ដែល​បាន​បង្កើត​ទំនាក់ទំនង​ស្នេហា​របស់​ពួកគេ​ពី Online ទៅ Offline​។​

​    ​នាង Angelababy បាន​និយាយថា នាង​មានការ​ចាប់អារម្មណ៍​នឹង​ស្ក្រី​ប​ភាពយន្ត (script) ជាខ្លាំង​រហូតដល់​ថ្នាក់​ស្លុង​អារម្មណ៍​លេង​ហ្គេម​តាម​ភាពយន្ត​នេះ​ទៀតផង​។​

​    ​នាង​និយាយថា "​ខ្ញុំ​ពេល​ម្ដងនោះ​បាន​លេង​ហ្គេម​រហូតដល់​ទៅ ១២ ម៉ោង​។ សម្រាប់​អ្នកលេង​ហ្គេម អ្នក​ត្រូវតែ​ចាប់​ដៃគូ​លេង ឬ​លេង​ប្រឆាំង ហើយ​អ្នកនឹង​ពិតជា​ចង់ដឹង​ចង់ឃើញ​ពួកគេ​ដោយផ្ទាល់​ជាក់​ជាមិនខាន​"៕

adverise with khmeread
ប្រភព៖ lollipop

អ្នកនឹងចូលចិត្ត

មតិយោបល់