adverise with khmeread 2

អ្នករៀបចំ​ទិវា​រត់ប្រណាំង​ម៉ា​រ៉ា​តុង​ចក្រភព​អង្គរ ២០១៦ សូមឱ្យ​មហាជន​ចុះឈ្មោះ​ចូលរួម​ឱ្យបាន​ច្រើន​កុះករ​ខណៈ​បញ្ជី​ឈ្មោះ​នឹង​បិទ​នាពេល​ដ៏​ខ្លី​ខាងមុខ​

​    ​លោក សែម ផល្លា ប្រធាន​ក្រុមហ៊ុន Cambdodia Events Organizer បានប្រកាស​ដល់​មហាជន ទាំង​ជាតិ និង​អន្តរជាតិ ដែលមាន​បំណង​ចង់​ចូល រួម​រត់ប្រណាំង​ម៉ា​រ៉ា​តុង​ចក្រភព​អង្គរ លើក​ទី​៣ ប្រចាំឆ្នាំ​២០១៦ ដែល​នឹង​ចូលមក​ដល់​នា​ថ្ងៃអាទិត្យ ទី​៧ សីហា ដើមខែ​ក្រោយនេះ សូមមេត្តា​ចុះឈ្មោះ​ចូលរួម​ឱ្យបាន​ច្រើន​កុះករ និង​ទាន់ពេលវេលា ខណៈ​ការបិទបញ្ជី​ចុះឈ្មោះ​នៅសល់​ពេល​តែ​១​ខែ​ទៀត​ប៉ុណ្ណោះ​។​

​    ​ក្រុមហ៊ុន Cambdodia Events Organizer ដែលជា​ក្រុមហ៊ុន​ជំនាញ​រៀបចំ​ព្រឹត្តិការណ៍​រត់​ម៉ា​រ៉ា​តុង​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ជាមួយ​គណៈកម្មាធិការ​ជាតិ អូឡាំពិក​កម្ពុជា និង​សហព័ន្ធ​ជំនាញ​នោះបាន​បញ្ជាក់ថា អស់​រយៈពេល​៣​ឆ្នាំ​ហើយ ដែល​កម្ពុជា​បានរៀបចំ​ទិវា​រត់​ម៉ា​រ៉ា​តុង តាម​ស្តង់ដារ​អន្តរជាតិ លើ​ចម្ងាយ​៤២​គីឡូ ម៉ែត្រ និង​១៩៥​ម៉ែត្រ ហើយ​បាន​ទាក់ទាញ​កីឡាករ កីឡាការិនី​ជាតិ និង​អន្តរជាតិ​បាន​កើន​ឡើងជា​រៀងរាល់ឆ្នាំ ប៉ុន្តែ​ចំនួន​អ្នកចូលរួម​ទាំងនោះ​នៅមានកម្រិត​ទាប​នៅឡើយ​។

​    ​លោក សែម ផល្លា មានប្រសាសន៍​បន្ថែមថា មូលហេតុ​ដែល​ព្រឹត្តិការណ៍​រត់ប្រណាំង​នេះ​ទទួលបាន​គាំទ្រ​ពី​ប្រជាពលរដ្ឋ​ខ្មែរ និង​ជនបរទេស គឺ​ដោយសារ ព្រឹត្តិការណ៍​នេះ​ស្វែងរក​ថវិកា​ពី​ការចុះឈ្មោះ និង​ដៃគូ​ឧបត្ថម្ភ​ពី​បណ្តា​ក្រុមហ៊ុន​នានា​ដើម្បី​បរិច្ចាគ​ទៅ​ផ្នែក​មនុស្សធម៌​។ គិត​មកដល់​ថ្ងៃនេះ​ចំនួន​អ្នក​ចុះឈ្មោះ​បាន​ចំនួន ១៥០០​នាក់ ក្នុងនោះ​មាន​ជនបរទេស​ប្រមាណ ១០០០​នាក់ ខណៈ​ការរំពឹងទុក​អាច​នឹង​កើនឡើង​ជិត​៣០០០​នាក់ សម្រាប់​ការរត់​នៅ​ឆ្នាំ​២០១៦​នេះ​។

​    ​Full Marathon នេះ ក្រៅពី​រត់​ចម្ងាយ​៤២​គីឡូម៉ែត្រ ក៏មាន​វិញ្ញាសា​រត់ប្រណាំង​ពាក់កណ្តាល​ម៉ា​រ៉ា​តុង ២១​គីឡូម៉ែត្រ និង​១០​គីឡូម៉ែត្រ ដែល​តម្លៃ​នៃ​ការចុះឈ្មោះ​ខុសៗ​គ្នា​ទាំងអស់ សម្រាប់​ជនជាតិខ្មែរ និង​បរទេស​។​

​    ​ប្រធាន​ក្រុមហ៊ុន​រូបនេះ​បន្ថែមថា សូមឱ្យ​មហាជន​នានា​ចុះឈ្មោះ​ចូលរួម​ឱ្យបាន​ច្រើន​កុះករ​និង​ឱ្យទាន់ពេល​ពេល​វា​ដើម្បី​ធ្វើ​ព្រឹត្តិការណ៍​កីឡា​ទេសចរណ៍​ទទួល បាន​ជោគជ័យ ជាមួយនឹង​ការខិតខំ​រក​ថវិកា​ជួយ​ដល់​កិច្ចការ​សង្គម​និង​មនុស្សធម៌​នៅ​កម្ពុជា​កាន់តែ​ប្រសើរឡើង​បន្ថែមទៀត​ផងដែរ​។​

​    ​ឯកឧត្តម វ៉ា​ត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការ​ជាតិ អូឡាំពិក​កម្ពុជា មានប្រសាសន៍ថា ទិវា​រត់ប្រណាំង​នេះ ជា​ទិវា​កីឡា​ទេសចរណ៍​ជា​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា ដោយ​តាមរយៈ​ព្រឹត្តិការណ៍​អន្តរជាតិ​មួយ​នេះ​នឹង​បាន​ក្លាយជា​ប្រយោជន៍​ថ្មី​មួយ​បន្ថែមទៀត ក្នុងការ​ទាក់ទាញ​ភ្ញៀវ ទេសចរ និង​កីឡាករ កីឡាការិនី​នានា ក្នុងការ​ស្វែងរក​ថវិកា​សម្បុ​រសធម៌​ជួយ​ដល់​មន្ទីរពេទ្យ​កុមារ​ចំនួន​២ នៅ​ខេត្តសៀមរាប និង​កាកបាទក្រហមកម្ពុជា ជាពិសេស​គឺ​បាន​បំផុសស្មារតី​ដល់​ប្រជាពលរដ្ឋ​កម្ពុជា ក្នុងការ​ការ ពារ​បរិស្ថាន និង​ការពារ​បិ​តិក​ភ័​ណ្ឌ​ពិភពលោក​ទៀតផង​។​

​    ​សូម​រំលឹកថា កាលពី​ព្រឹត្តិការណ៍​កីឡា​រត់ប្រណាំង Full Marathon លើក​ទី​២ នា​ឆ្នាំ​២០១៥ កន្លងទៅ មាន​អត្ត​ព​លិ​ក​ចូលរួម​ចំនួន ២៦៣០​នាក់​នោះ ក្នុងនោះ​មាន ១៣៧០​នាក់ ជា​បរទេស​ដែល​មកពី​ប្រទេស​ចំនួន​៤២​លើ​ពិភពលោក​៕​

adverise with khmeread

មតិយោបល់