adverise with khmeread Jagger

Mick Jagger នឹងក្លាយជាឪពុកកូនទី៨ក្នុងវ័យ៧២ឆ្នាំ

          តារាចម្រៀងរ៉ក់ Mick Jagger គ្រោងនឹង​ក្លាយជា​ឪពុក​កូនទី​៨​​នៅ​ក្នុង​វ័យ​៧២​​ឆ្នាំ ជាមួយនឹងមិត្តស្រី Melanie Hamrick ។

          គូស្នេហ៍ដែល​បាន​ទាក់ទងគ្នា​តាំងពី​ឆ្នាំ​២០១៤​នោះ កំពុង​មាន​អារម្មណ៍​ភ្ញាក់ផ្អើល​និង​សប្បាយចិត្ត​ បន្ទាប់ពី​ដឹង​ថា ខ្លួន​មាន​កូន​ជា​មួយគ្នា។

          ប្រភព​មួយ​បាន​និយាយថា “​នេះគឺជាព័ត៌មាន​ល្អ។ វានឹងក្លាយជា​កូន​ទី​៨​របស់​លោក Mick Jagger ។ គាត់ពិតជា​សប្បាយចិត្ត​មែនទែន”។

          អ្នក​នាំពាក្យ​បាន​បញ្ជាក់ពីព័ត៌មាន​ដ៏រីករាយនេះ ហើយថា សមាជិក​ក្រុម​ចម្រៀង Rolling Stones រូបនេះ បានក្លាយជា​ឪពុក​ម្តងទៀត​ជាមួយនឹង​តារា​ស្រី​វ័យ​២៩​ឆ្នាំ​។

          អ្នក​ដឹងរឿងដដែល​នេះ​បាន​អះអាងថា ខណៈ​ពេល​អ្នក​ទាំងពីរ​បានជួប​គ្នា​ជា​ញឹកញាប់ ពួកគេ​រស់នៅ​ជាលក្ខណៈឯករាជ្យ​ ហើយ​ថា នាង Melanie មិន​ចង់​រើ​មក​រស់នៅ​ជា​មួយ​តារា​ចម្រៀងរូបនេះនៅទីក្រុង​ឡុងដ៍​ទេ។

          បើទោះបីជា​មាន​គម្លាតអាយុ​រហូតដល់៤៣​ឆ្នាំក៏ដោយ ក៏គូស្នេហ៍មួយគូ​នេះ​​​នៅតែស្និទ្ធ​ស្នាល​ ហើយនាង Melanie សប្បាយ​ចិត្តចំពោះការ​ក្លាយជា​ម្តាយ​ម្នាក់៕

adverise with khmeread
ប្រភព៖ Mirror

អ្នកនឹងចូលចិត្ត

មតិយោបល់