F8fb5416 bf32 4e56 bef5 de8c8419d071

ភ្លើង​ឆេះ​ផ្ទះ​អស់​២​ខ្នង​នៅ​ព្រែក​ឯង​

    ភ្នំពេញ ៖ អគ្គិភ័យ​បាន​រលត់ទៅវិញ​ទាំងស្រុង បន្ទាប់ពី​ឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​សង់​អំពី​ថ្ម​ក្រោម​លើ​ឈើ អស់​ចំនួន​២​ខ្នង​ស្ថិតនៅ​ភូមិ​ចុង​ព្រែក សង្កាត់​ព្រែក​ឯង ខណ្ឌ​ច្បារអំពៅ នា​រសៀល​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០១៦​នេះ។​

    បន្ទាប់ពី​មាន​ហេតុការណ៍​នេះ​កើតឡើង​ប៉ូលិស​បាន​បញ្ជូន រថយន្ត​ពន្លត់​អគ្គិភ័យ​៣​គ្រឿ​ជួយ​ធ្វើ​អន្តរាគមន៍​បាញ់​ពន្លត់​ភ្លាមៗ។ ប៉ុន្តែ​គ្រោះថ្នាក់​នេះ​មិនបាន​ប៉ះពាល់​ដល់​អាយុជីវិត​របស់​ប្រជាពលរដ្ឋ​នោះទេ​។​

    យ៉ាងណាក៏ដោយ​អាជ្ញាធរ​ក៏​មិនទាន់​បានបញ្ជាក់​ពី​ទំហំ នៃ​ការខូចខាត​សរុប​រួម​នោះទេ​មូលហេតុ​បណ្តាលមកពី​ឆ្លង​ចរន្តអគ្គិសនី​៕

មតិយោបល់