កណ្តាល ៖ ប៉ូលិសស្រុកអង្គស្នួលបានធ្វើការស្រាវជ្រាវនិងបង្ក្រាប ការចាប់ខ្លួនតាមដីកា របស់សាលាដំបូងខេត្តកណ្ដាល នៅថ្ងៃទី១៥ កក្កដា ឆ្នាំ២០១៦ វេលាម៉ោង១០ និង១០នាទីព្រឹក ចាប់ខ្លួននៅចំណុចផ្លូវលំ ភូមិថ្នល់ទទឹង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល។
ប៉ូលិសនិយាយថា ជនជាប់ចោទ ១-ឈ្មោះ សេង ប៊ុនហៀល ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស នៅភូមិថ្នល់ទទឹង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល និង២-ឈ្មោះ ម៉ៃ ស៊ីមាន ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខែ្មរមុខរបរលក់ដូរនៅភូមិត្រពាំងអំពិល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
ប៉ូលិសបន្តថា ការចាប់ខ្លួនគឺយោងតាមដីកាបង្គាប់ឱ្យ ចាប់ខ្លួនលេខ៩២៥ដកប.ច.ខ.ចុះថ្ងៃទី១១.១២.២០១៥ និងដីកាលេខ៩២៦ដ.ក.បច.ខ.ចុះថ្ងៃទី១១.១២.២០១៥ របស់លោក ហុក វ៉ាន់ធីណា ចៅក្រមជំនុំជម្រះសាលាដំបូងខេត្តកណ្តាលពីបទហិង្សាដោយចេតនា
(មានស្ថានទម្ងន់ទោស) ប្រព្រឹត្តនៅភូមិព្រៃគោឃុំលំហាច ស្រុកអង្គស្នូលខេត្តកណ្តាលប្រព្រឹត្តនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៤៕
