adverise with khmeread Rihanna

ការប្រគំតន្ត្រីរបស់ Rihanna ត្រូវលុបចោល បន្ទាប់ពីមានការវាយប្រហារភេរវកម្ម

    ការ​ប្រគំតន្ត្រី​របស់​តារា​ចម្រៀងប៉ប់ Rihanna នៅ​ទីក្រុង​ Nice ត្រូវ​បាន​លុប​ចោល​ បន្ទាប់ពី​មាន​ការ​វាយ​ប្រហារដ៏​គួរ​ឲ្យ​រន្ធត់​ ដែល​បណ្តាល​ឲ្យ​មនុស្ស​៨៤​នាក់​ស្លាប់​​ក្នុងប្រទេស​បារាំង​កាល​ពី​យប់​ថ្ងៃព្រហស្បតិ៍។

    លោក Christian Estrosi ជា​អភិបាល​ក្រុង Nice បាន​បញ្ជាក់​ថា កម្មវិធី​សម្តែង​របស់ Rihanna នឹងមិនអាចដំណើរ​ការ​បាន​ទេ​នៅ​ពហុកីឡាដ្ឋាន Allianz Stadium ។

    Rihanna ដែល​មានវត្តមាន​សម្រាប់ដំណើរសម្តែង​ Anti World Tour គឺមាន​សុវត្ថិភាព​ នេះបើ​តាម​ការអះអាងរបស់តំណាងរបស់នាង។

          គេជឿថា មនុស្ស​៨៤​នាក់​ត្រូវ​បាន​សម្លាប់ បន្ទាប់ពី​រថយន្ត​ដឹកទំនិញ​បើក​បុក​ចូល​ក្រុម​មនុស្ស​នៅ​ថ្ងៃបុណ្យ Bastille Day នៅទីក្រុង​ Nice ។

    សាក្ស៊ី​ឃើញ​ហេតុ​ការណ៍​បាន​រាយការណ៍​ថា បានឮសូរសំឡេងផ្ទុះអាវុធ​ ហើយ​រូបភាព​នៅលើ​បណ្តាញសង្គម​បង្ហាញថា ប៉ូលិស​ប្រដាប់ដោយអាវុធបាន​បង្វែរ​កាណុង​សំដៅ​ទៅ​រថយន្ត​ពណ៌សដែល​រងការខូចខាតយ៉ាងដំណំនោះ។

    អភិបាល​ក្រុង Nice លោក Christian Estrosi ដែល​មាន​វត្តមាន​ក្នុង​ពិធី​នៅ​ពេល​ហេតុការណ៍​កើតឡើង​បានសរសេរថា “​បងប្អូន​ជា​ទីស្រឡាញ់​នៃទីក្រុង​ Nice  អ្នក​បើកបររថយន្ត​នោះបានធ្វើ​ឲ្យ​មនុស្ស​រាប់សិបនាក់បាត់បង់ជីវិត។ សូម​ស្នាក់នៅក្នុងផ្ទះនៅពេល​នេះ។ ព័ត៌មាន​បន្ថែមនឹងជូន​នៅពេល​ក្រោយ”៕

adverise with khmeread

មតិយោបល់