adverise with khmeread 76f914bd 70c0 4f4b 8df3 bd753affe42c

នារី​បម្រើការ​នៅ​ខារ៉ាអូខេ​២​នាក់​ឈ្លោះ​គ្នាប្រើ​ហិង្សា ម្នាក់​ដេកពេទ្យ ម្នាក់​ចូល​ប៉ុស្តិ៍​

    ភ្នំពេញ ៖ នារី​បម្រើការ​នៅក្នុង​ខារ៉ាអូខេ​២​នាក់​ បាន​ឈ្លោះ​គ្នា​ឈានដល់​ប្រើ​ហិង្សា​រហូត​ម្នាក់​ដេកពេទ្យ​ម្នាក់ទៀត​សមត្ថកិច្ច​ចាប់​ចូល​ប៉ុស្ដិ៍ បន្ទាប់ពី​ពួកគេ​ទាស់​ពាក្យសម្ដី​និយាយ​ឌឺដង​ដាក់គ្នា រហូត​ឈានដល់​ការ​វាយតប់​គ្នា​ទៅវិញទៅមក បណ្តាល​ឱ្យ​ភាគី​ម្នាក់​រងរបួស​បែកក្តោងច្រមុះ ​ត្រូវបាន​គេ​ជួយ​ដឹក​យកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ឯកជន​ដេរ​ចំនួន​៣​ថ្នេរ​។​

    អំពើហិង្សា​ដាក់គ្នា​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​១ និង​៤៥​នាទី​យប់​ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ​២០១៦ នៅ​ចំណុច​ក្នុង​ខារ៉ាអូខេ​ដឺ​ឃ្វី​ន ផ្លូ​វណត​ប្រ៊ី​ត ភូមិ​ស្លែង​រលើង សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​។​

    ភាគី​នារី​រងគ្រោះ​ឈ្មោះ ហេង ស្រីនាថ អាយុ​១៨​ឆ្នាំ​ មុខរបរ​បម្រើ​ការងារ​នៅ​ខារ៉ាអូខេ ដឺ​ហ្វី​ន ស្នាក់នៅ​ភូមិ​ប៉​ប្រ៉​ក​ខាងត្បូង សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ ចំណែក​ភាគី​នារី​ដៃដល់​ឈ្មោះ នាង ចាន់​គ្រិ​ស្នា អាយុ​១៦​ឆ្នាំ មុខរបរ​នារី​បម្រើ​ការងារ​ខារ៉ាអូខេ​ខាងលើ​ដូចគ្នា ស្នាក់នៅ​សង្កាត់​ស្រះចក ខណ្ឌដូនពេញ​។​

    ប្រភពព័ត៌មាន​ពី​នារី​បង្ក​បានឱ្យ​ដឹងថា ដំបូង​នារី​រងគ្រោះ​បាន​និយាយ​ឌឺដង​ឱ្យ​ប្អូនស្រី​របស់ខ្លួន ដោយ​ប្រើ​ពាក្យសម្ដី​មិន​សមរម្យ​ធ្វើឱ្យ​នាង​ខឹង​ក៏​កើតជា​ជម្លោះ​វាយតប់​គ្នា​ទៅវិញទៅមក បណ្តាល​ឱ្យ​នាងរង​របួស​បាក់ធ្មេញ ហើយក៏​ប្រតាយប្រតប់​គ្នា​រហូត​ចេញមក​ខាងក្រៅ​កន្លែងធ្វើការ​។​

    ពេលនោះ​នារី​បង្ក​បាន​យក​ឈើ​ជ្រុង​ពី​អ្នកលក់​មីឆា​ក្បែរ​នោះមក​វាយ​ត្រូវ​ច្រមុះ​នារី​រងគ្រោះ​បណ្ដាល​ឲ្យ​បែក​ចេញឈាម​តែម្តង​។​

    ក្រោយពេល​កើតហេតុ​នារី​រងគ្រោះ​បាន​ត្រូវបាន​ដឹក​តាម​រ៉ឺម៉ក​ទៅកាន់​គ្លីនិក​ឯកជន​ក្បែរ​នោះ​ដើម្បី​ធ្វើការ​ព្យាបាល។ ចំណែកឯ​នារី​បង្ក​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​យកទៅ​ប៉ុស្ដិ៍​ទឹកថ្លា ដើម្បី​ធ្វើការ​សាក​សារ​សួរ​និង​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ទៅកាន់​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌ​សែន​សុខ​ចាត់ការ​តាមផ្លូវ​ច្បាប់​៕

adverise with khmeread

មតិយោបល់