adverise with khmeread 61e59e37 e454 4a8a 9482 c92d20200ce9

ឃាត់​ជនសង្ស័យ​២​នាក់​ដកហូត​ថ្នាំញៀន​២​កញ្ចប​និង​ម៉ូតូ​២​គ្រឿង​

    ភ្នំពេញ ៖ ប៉ូលិស​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស​២​នាក់ ពីបទ​ជួញដូរ​ថ្នាំញៀន​ដោយ​ដកហូត​បាន​ថ្នាំញៀន​ម៉ា​ទឹកកក​២​កញ្ចប់ ១​កញ្ចប់​ល្មម​តំលៃ​១០​ដុល្លា និង​កញ្ចប់​តូច​៥​ដុល្លា ម៉ូតូ​២​គ្រឿង កាល​វេលា​ម៉ោង​៤​ និង​៣០​នាទី​ល្ងាច​ថ្ងៃទី​១៥ ខែកក្កដា​ឆ្នាំ​២០១៦ នៅ​ចំណុច​បន្ទប់​ជួល​ជាន់​ទី​២​ស្ថិតក្នុង​ភូមិ​ចាក់​ជ្រូក សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ។​

    ប៉ូលិស​បានឱ្យដឹងថា កម្លាំង​ប៉ូលិស​បានធ្វើការ​ឆ្មក់​ចូល​ទីតាំង​បន្ទប់​ជួល​ខាងលើ​ឆែកឆេរ​រកឃើញ​ថ្នាំញៀន​ដែល​នៅសល់​២​កញ្ចប់ កញ្ចប់​ល្មម​១ តូច​១ និង​ដកហូត​បាន​ម៉ូតូ​២​គ្រឿង ម៉ាន SL មួយគ្រឿង និង​ម៉ូតូ​សង់​កូរ៉េ​កញ្ចាស់​មួយគ្រឿង។​

    ប៉ូលិស​បន្តថា ជនសង្ស័យ​ទាំង​២​នាក់ ទី​១- ឈ្មោះ សេង ពិសេស ហៅ​ឆ្លូញ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅ ភូមិ​ថ្មគោល សង្កា​តើ​ចោមចៅ ខណ្ឌ​ពិ​ធិ៍​សែន​ជ័យ និង​ទី​២- ឈ្មោះ ឈុន អេង ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ ស្នាក់នៅ បន្ទប់​ជួល​ជាន់​ទី​១ ភូមិ​ត្រពាំង​ពោធិ៍ សង្កាត់​ចោមចៅ មាន​ស្រុកកំណើត ក្រុងព្រះសីហនុ។​

    បច្ចុប្បន្ន​ជនសង្ស័យ​រួមជាមួយ​វត្ថុតាង ត្រូវបាន​សមត្ថកិច្ច​ឃាត់​យកមក​ផ្នែក​ជំនាញ​ខណ្ឌ​កំពុង​សួរនាំ​ចាត់ការ​តាម​និតិ​វិធី​ច្បាប់៕

adverise with khmeread

មតិយោបល់