1

មនុស្ស​ស្លាប់​ដល់​ទៅ ៨៤ នាក់ ហេតុដូចម្តេច​គេ​ចាត់ទុក​បុរស​ម្នាក់​ជា​វីរបុរស​ក្នុង​ទីក្រុង Nice កាលពី​យប់​ថ្ងៃ​ព្រហស្បតិ៍​?

    ​បុរស​ម្នាក់​បាន​ពន្យឺត​ល្បឿន​ឡាន​ដែល​បើក​ដោយ​ឃាតករ​កម្រោលចូល​ម្នាក់ តាមរយៈ​ការ​ហាក់​តោង​ទ្វារ​ឡាន និង​ទាញ​ដៃចង្កូត​ឡាន ដែល​បើក​បំ​បុក​មនុស្ស​ក្នុង​ទីក្រុង Nice កាលពី​យប់​ថ្ងៃ​ព្រហស្បតិ៍​។​

​    ​ជន​វាយប្រហារ​ជនជាតិ​បារាំង​ដើមកំណើត​ទុយ​នេ​ស៊ី អាយុ ៣១ ឆ្នាំឈ្មោះ Mohamed Lahouaiej Bouhlel ត្រូវបាន​ពន្យឺត​ល្បឿន នៅពេល​វីរបុរស​ម្នាក់​បាន​ផ្តួល​ម៉ូតូ​ហក់​ចូល​តោង​រថយន្ត​នោះ និង​វាយតប់​ជាមួយ​អ្នកបើកបរ​នោះ​។ 

​     ប្រភព​ប៉ូលិស​ក្នុង​ទីក្រុង Nice បាន​បញ្ជាក់ថា ការសម្លាប់​មនុស្ស​លើផ្លូវ​ប្រវែង ២ គីឡូម៉ែត្រ​អាចមាន​ចំនួន​ច្រើនជាង ៨០ នាក់ ប្រសិនបើ​មិនបាន​បុរស​ក្លាហាន​ម្នាក់​នោះ​ចូល​ឃាត់​ជនបង្ក​ទេនោះ​។ 

​    ​ប៉ូលិស​និយាយថា បុរស​ម្នាក់​នោះ​ហក់​តោង​ឡាន​ទម្ងន់ ២០ តោន​នេះ​ដើម្បី​រារាំង​វា​កុំឱ្យ​បើក​សំដៅទៅ​ហ្វូងមនុស្ស​។ បុរស​នោះបាន​ប្រតាយប្រតប់​ជាមួយ​អ្នកបើកបរ​នោះ ហើយ​ជន​នោះបាន​ដក​កាំភ្លើង​បាញ់​លើ​វីរបុរស​នោះ និង​ប៉ូលិស​អស់​ជាច្រើន​គ្រាប់ តែ​សំណាងល្អ វីរបុរស​នោះ​និង​ប៉ូលិស​គេច​គ្រាប់​ទាន់​។ បន្ទាប់ពី​បំ​បុក​ហ្វូងមនុស្ស​ស្លាប់ ៨៤ នាក់​និង​របួស​ជាង ១០០ នាក់​រួចមក ប៉ូលិស​ពីរ​នាក់​បាន​បាញ់សម្លាប់​ជនល្មើស​នោះបាន​សម្រេច​។ 

​    ​សាក្សី​ឈ្មោះ Eric Ciotti បាន​ប្រាប់​ប៉ុស្តិ៍ Europe 1 ថា ខណៈ​មនុស្ស​កំពុង​រត់​ប្រសាច​ដើម្បី​គេច​ពី​ឡានធំ​ដែល​កំពុងបើក​សំដៅ​មក​ពួកគេ ស្រាប់​តែមាន​បុរស​ម្នាក់​ហក់​តោង​ឡាន ជាហេតុ​ជួយ​ដល់​ប៉ូលិស​ក្នុងការ​បាញ់សម្លាប់​ជន​នោះ​នៅ​ទីបំផុត​។​

​    ​វីរបុរស​នោះ​ក្រោយមក​មិនដឹង​ជា​បាត់​ទៅដល់​ទីណា​នោះទេ ខណៈដែល​ស្ថានការណ៍​វឹកវរ​ខ្លាំងពេក​៕

​ប្រភព​៖ independent

មតិយោបល់