adverise with khmeread 56322162c36188ba6f8b4595

អាវ​កីឡា​ចេញ​ថ្មី​ឆ្លាត​ជួយ​ឱ្យ​ត្រជាក់​ខ្លួន​ស្រេ​ប​ពេល​បែកញើស​

    ​អ្នកវិទ្យាសាស្ត្រ​នៅ MIT បាន​បង្កើត​អាវ​កីឡា​ចុងក្រោយបង្អស់​ផលិតឡើង​ជាមួយនឹង​ក្រុមហ៊ុន New Balance ។ វា​គឺជា​អាវ​ដែល​ដឹងថា​អ្នក​បែកញើស​កម្រិតណា ហើយនឹង​ធ្វើឱ្យ​អ្នក​ត្រជាក់​ខ្លួន​ភ្លាមៗ​។​

​    ​នេះ​គឺជា​អាវ​កីឡា​ថ្មី​បំផុត​ដែល​ធ្វើឱ្យ​ខ្យល់​ចេញចូល​បាន​នៅពេល​អ្នក​បែកញើស​។ វា​មាន​ប្រសិទ្ធភាព​ខ្ពស់​ដោយសារ​បាក់តេរី​បុរាណ​មួយ ដែល​គេ​ដាក់​នៅលើ​អាវ​នេះ​។​

​    ​អ្នកវិទ្យាសាស្ត្រ​នៅ MIT បាន​រកឃើញ​កោសិកា​ចេះ​ពង្រីក​ខ្លួន NATTO នេះ ដែល​ទាក់ទង​នឹង​សំណើម​។​

​    ​ពួកគេ​បាន​សហការគ្នា​ជាមួយនឹង​ក្រុមហ៊ុន New Balance ដើម្បី​បង្កើត​កោសិកា​បាក់តេរី​នេះ​ទៅលើ​អាវ​កីឡា​ថ្មី​នេះ​។ វា​ដូចជា​ស្បែក​ទី​ពីរ​របស់​យើង​អ៊ីចឹង​។​

​    ​ការធ្វើ​ចលនា​នឹងធ្វើ​បាក់តេរី​នោះ​បើក​រន្ធ​នៅលើ​អាវ​។ សំណើម​និង​កម្ដៅ​ធ្វើឱ្យ​បើក​រន្ធ​ដើម្បី​ឱ្យមាន​ខ្យល់​ចេញចូល​៕

 

 

adverise with khmeread
ប្រភព៖ techinsider

អ្នកនឹងចូលចិត្ត

មតិយោបល់