adverise with khmeread 1

ជាមួយ​ស្លឹក​រុក្ខជាតិ​នេះ លោកអ្នក​អាច​និយាយថា​លា​ហើយ​ជំងឺ​ទឹកនោមផ្អែម ស្ត្រូ​ក លើសឈាម ជំងឺ​វង្វេង និង​ជំងឺ​ជាច្រើន​ទៀត​

    ​ដើម​អូ​លីវ​ដុះ​ក្នុងប្រទេស​ដែលជា​ប់​នៅ​សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ ហើយ​និង​ប្រទេស​នៅ​អាមេរិក​ខាងត្បូង​ដូចជា​ឈី​លី ប៉េ​រូ និង​អូស្ត្រាលី​។ ស្តាប់ទៅ​ដូចជា​មាន​ប្រសិទ្ធភាព​ពេក​ហើយ ប៉ុន្ដែ​ស្លឹក​អូ​លីវ​ត្រូវបាន​គេ​ប្រើ​ក្នុង​រាជវង្ស​ព្រះ​ចៅ Pharaoh ខណៈដែល​ការប្រើប្រាស់​វា​ធ្វើជា​ថ្នាំ​ដំបូងបង្អស់​គឺធ្វើឡើង​ក្នុងប្រទេស​អេ​ហ្ស៊ី​ប​សម័យបុរាណ​។​

​    ​ក្នុងសម័យ​នោះ​ស្លឹក​អូ​លីវ​ត្រូវបាន​គេ​ប្រសិទ្ធ​នាម​ជា​ស្ដេច​ថ្នាំ ពីព្រោះ​វា​ជា​និមិត្តសញ្ញា​តំណាងឱ្យ​អំណាច​របស់​ព្រះ​។​

​    ​ស្លឹក​វា​ត្រូវបាន​ប្រើ​ដាក់​ក្នុង​ភេសជ្ជៈ​ក្នុង​សតវត្សរ៍​ទី ១៨ ដើម្បី​ប្រឆាំង​ឈឺក្បាល​វិលមុខ​។ លើសពីនេះ​ទៀត​ពួកវា​អាច​ប្រើ​សម្រាប់​ព្យាបាល​ជំងឺគ្រុនចាញ់​ទៀតផង​។​

​    ​អត្ថប្រយោជន៍​ស្លឹក​អូ​លីវ​ក្នុងការ​ប្រឆាំង​ជំងឺ​រួមមាន​៖
​    ​- ការពារ​ការឆ្លង​មេរោគ​ផ្សិត​
​    ​- លើសឈាម​
​    ​- ជំងឺរលាកស្រោមខួរ​
​    ​- រោគ​រលាក​ខួរក្បាល​
​    ​- ជំងឺ​ភ័យញ័រ​ទ្រូង​
​    ​- ជំងឺ​រលាក​ថ្លើម​ប្រភេទ B
​    ​- ជំងឺ​រលាក​សួត​
​    ​- ផ្ដាសាយ​
​    ​- ជំងឺរើម​
​    ​- គ្រុនចាញ់​
​    ​- គ្រុនឈាម​
​    ​- អស់កម្លាំង​
​    ​- ជំងឺរបេង​
​    ​- ជំងឺ​ប្រមេះទឹកបាយ​
​    ​- ជំងឺរាគ​រួស​ធ្ងន់ធ្ងរ​
​    ​- ផ្លូវ​តម្រងនោម​
​    ​- ការឆ្លង​មេរោគ​ត្រចៀក​
​    ​- បាត់​ការចងចាំ​
​    ​- ជំងឺ​ទឹកនោមផ្អែម​
​    ​- ជួយ​ការពារ​សរសៃឈាម​បេះដូង​
​    ​- ជួយ​ជំរុញ​ប្រព័ន្ធ​ភាពស៊ាំ​។​

​    ​* របៀប​រៀបចំ​និង​ប្រើប្រាស់​
​    ​យក​ស្លឹក​អូ​លីវ​ស្រស់​ក៏បាន ស្ងួត​ក៏បាន​មួយ​បាច់ ឬ ១៥០ ស្លឹក​។ ស្លឹក​ពី ១០០ ទៅ ១៥០ សម្រាប់​ទឹក​មួយ​លីត្រ​។ ប្រសិនបើ​អ្នក​ចង់​ប្រើ​ស្លឹក​ស្ងួត​ត្រូវ​ប្រុងប្រយ័ត្ន​លាង​វា​ឱ្យ​ស្អាត​។ អ្នក​ត្រូវដាក់​វា​ក្នុង​ទឹក​លាង​សម្អាត​ជាមួយនិង​ម្សៅ​មេនំ​បុ័ង ឬ Baking Soda ៣-៤ នាទី​សិន​។​

​    ​បន្ទាប់មក​ដាំទឹក​ឱ្យ​ពុះ​រួច​បង់​ស្លឹក​ចូល បន្ថយ​ភ្លើង​តិចៗ​ទុកចោល ១៥ នាទី​។ អ្នក​ត្រូវ​ពិសា​ទឹក​នោះ ១ ស្លាបព្រា​បាយ ៣ ដង​ក្នុង​មួយថ្ងៃ​ក្រោយ​ពេលបាយ​ទាំងបី​ពេល​។ ហើយ​ទឹក​នោះ​អាច​យកទៅ​ក្លាសេ​ទុក​ក្នុង​ទូទឹកកក​។ លោក​អ្នកនឹង​សង្កេតឃើញ​ធូរស្បើយ​យ៉ាងច្រើន​ពី​ជំងឺ​ដែល​បាន​រៀបរាប់​ខាងលើ បន្ទាប់ពី​ប្រើ​អស់​មួយឈុត​នេះ​៕ 

adverise with khmeread
ប្រភព៖ healthylifeidea

អ្នកនឹងចូលចិត្ត

មតិយោបល់