ប៉ូលិស​ស្រុក​ឈូក​ចាប់បាន​ចោរ​ឆក់​កាបូប​បាន​ម្នាក់​

    កំពត ៖ ប៉ូលិស​ស្រុក​ឈូក​នៅ​ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ​២០១៧ វេលា​ម៉ោង ៨​ បា​ន​ឃាត់​ជនសង្ស័​យ​​ម្នាក់​បានធ្វើ​សកម្មភាព​ឆក់​កាបូប នៅក្នុង​បរិវេណ​ផ្សារ​ឈូក​ស្ថិតនៅ​ ស្រុក​ឈូក​ខេត្ត។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​ឈ្មោះ ឆូ​យ យ៉ុង ភេទ​ប្រុស អាយុ២៧​ឆ្នាំ នៅ​ភូមិ​ព្រៃ​ពាយ ឃុំ​ត្រពាំង​ភ្លាំង ស្រុក​ឈូក បានធ្វើ​សកម្មភាព​ឆក់​កាបូប​របស់​ជនរ​គ្រោះ​ឈ្មោះ ស្វាយ ចាន់​ស្រី មុខរបរ​កសិករ ភេទ​ស្រី អាយុ៤៥​ឆ្នាំ នៅ​ភូមិ​ត្រពាំងថ្ម ឃុំ​ល្បើក ស្រុក​ឈូក។​

    ប៉ូលិស​​បន្តថា ខណៈនោះ​កម្លាំង​ល្បាត និង​ប្រជាពលរដ្ឋ​ឃាត់ខ្លួន​ជនសង្ស័យ​ហើយ​កម្លាំង​សមត្ថកិច្ច​ក៏ចាប់ខ្លួន​បាន និង​ប្រគល់​កាបូប​ជូន​ជនរងគ្រោះ​វិញ ដោយ​ពុំមាន​បាត់បង់​ទ្រព្យសម្បត្តិ​អ្វី​ឡើយ។ បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​កសាង​សំណុំរឿង​ដើម្បី​អនុវត្តតាម​នីតិវិធី​ច្បាប់៕

-->
adverise with khmeread