មក​ស្នាក់នៅ​រក​ការងារ​ធ្វើ​ជួប​ប្រុស​ព្រាន​រំលោភ​បានសម្រេច​

    ភ្នំពេញ ៖ សន្តិសុខ​ឯកជន​ម្នាក់​ពាក់ព័ន្ធ​ករណី រំលោភ​សេពសន្ថវៈ ​ត្រូវបាន​ប៉ូលិស​ចាប់ខ្លួន​នៅ​ថ្ងៃទី​៨​ កុម្ភៈ ​២០១៧​ វេលា​ម៉ោង​១០​ព្រឹក​នៅ​ចំណុច​បន្ទប់​ជួល ជាន់​ទី​០១ ផ្លូវ​បេតុង ក្រុម​១០ ភូមិ​ទួល​សង្កែ សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ។​

    ប៉ូលិស​និយាយថា កម្លាំង​ប៉ូលិស​ជំនាញ​និង​ប៉ូលិស​ប៉ុស្តិ៍ ​បានទទួល​ពាក្យបណ្តឹង​ពី​ឈ្មោះ​ ឃ​.​វ​.​ត​ ភេទ​ស្រី ​អាយុ​២២​ឆ្នាំ​ ត្រូវមាន​ជនសង្ស័យ​ម្នាក់​ចាប់រំលោភ​ខ្លួន​ នៅ​ចំណុច​បន្ទប់​ជួល ជាន់​ទី​០១ ផ្លូវ​បេតុង ក្រុម​១០ ភូមិ​ទួល​សង្កែ​។​

    បន្ទាប់មក​ប៉ូលិស​បាន​បើក​ការស្រាវជ្រាវ​ឈានទៅ​ឃាត់ខ្លួន ជនសង្ស័យ​ឈ្មោះ ហែល ចិន ភេទ​ប្រុស អាយុ២៤​ឆ្នាំ ខ្មែរ ស្នាក់នៅ​បន្ទប់​កើតហេតុ​ខាងលើ​មុខរបរ សន្តិសុខ​ឯកជន។​

    ចំណែក​ជនរងគ្រោះ ឈ្មោះ ឃ​.​វ​.​ត​ អាយុ ២២​ឆ្នាំ ជនជាតិ​ខែ្មរ ទីលំនៅ​ផ្ទះជួល ក្រុម​០៦ ផ្លូវ​បេតុង​២ ភូមិ​ក្បាល​ទំនប់ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ​មុខរបរ​នៅផ្ទះ។​

    ប៉ូលិស​បន្តថា កាលពី​ថ្ងៃទី​១​ កុម្ភៈ ​២០១៧ ​វេលា​ម៉ោង​១០​ព្រឹក​ជនរងគ្រោះ​បាន​ទូរស័ព្ទ​ទៅ​មិត្ត​ភក្ដិ​ឈ្មោះ ចាប សុចិ​ន្តា ភេទ​ស្រី ដើម្បី​ទំនាក់ទំនង​ឱ្យជួយ​រក​កា​ងារ​ធើ្វ​។​

    តែ​មិត្ត​ភក្ដិ​របស់​ជនរងគ្រោះ​មិនឱ្យ​ជនរងគ្រោះ​ទៅ​ស្នាក់​នៅផ្ទះ​ជាមួយ​ទេ រួច​បាន​ទូរស័ព្ទ​ទៅ​ជនសង្ស័យ​ឈ្មោះ ហែល ចិន ដែល​ស្គាល់គ្នា​នៅ​សាលារៀន​ ដោយ​ជនសង្ស័យ​មាន​បន្ទប់​ជួល ទើប​មិត្ត​ភក្ដិ​ជនរងគ្រោះ​សុំ​ជនសង្ស័យ​ឱ្យ​ជនរងគ្រោះ​ស្នាក់​២​ទៅ​៣​ថៃ្ង​ដើម្បី​រក​កា​ងារ​ធើ្វ​។​

    លុះ​នៅ​ថៃ្ង​ទី​៣ ​កុម្ភៈ ​២០១៧​ វេលា​ម៉ោង​៦​កន្លះ​យប់​ជនរងគ្រោះ​កំពុង​អង្គុយ​ក្នុង​បន្ទប់​អាន​សៀវភៅ​, ​ស្របពេល​ជនសង្ស័យ​ត្រឡប់​មកពី​រៀន​វិញ​ក៏​ដើរ​ចូលមកក្នុង​បន្ទប់​ហើយ​ហូបបាយ​រួច​ជនរងគ្រោះ​បាន​ជួយ​លាងចាន​ឱ្យ​ជនសង្ស័យ​រួច​ក៏​ទៅ​អង្គុយ​មើលសៀវភៅ​វិញ។​

    ភ្លាមនោះ​ជនសង្ស័យ​បានដាក់​គន្លឹះ​ទា្វរ​រួច​ចាប់​ផ្តួល​ជនរងគ្រោះ​ទៅលើ​ឥដ្ឋ ចាប់​ទះកំផ្លៀង​និង​ដាល់​ចុងដង្ហើម​រួច​ចាប់​ស្រាតខោ​ជនរងគ្រោះ​ចេញ​ហើយ​ចាប់រំលោភ​រហូត​បានសម្រេចតែម្តង។​

    ក្នុងករណីនេះ​ប៉ូលិស​បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ និង វត្ថុតាង អនុវត្តតាម​នីតិវិធី​៕

-->
adverise with khmeread