Michael Carrick គ្រោងនឹងប្រកាសពីអនាគតនៅ Man Utd

          កីឡាករចាស់វស្សា​ Michael Carrick របស់ Man Utd បាន​បង្ហើបប្រាប់​ថា លោកនឹង​ធ្វើ​ការ​ប្រកាស​​អំពី​អនាគត​របស់លោក។ ខ្សែបម្រើ​រូបនេះ​នឹង​ចប់កិច្ច​សន្យា​នៅ​រដូវ​ក្តៅ​ បន្ទាប់ពី​ចុះកិច្ច​ព្រមព្រៀង​លេង​​១២​ខែទៀត​។​

​          មាន​ការ​បង្ហាញ​រូបភាព​រ​បស់ Carrick ថត​នៅ​ពហុកីឡាដ្ឋាន Old Trafford ចំ​ពេល​មាន​ការ​ប៉ាន់ប្រមាណ​ជុំវិញ​អនាគត​របស់​កីឡាករ​រូបនេះ។ កីឡាករ​វ័យ​៣៥​ឆ្នាំ​រូបនេះ​ស្ថិតនៅពាក់កណ្តាល​នៃ​យុទ្ធ​នាការ​លើកទី​១១​នៅ​ពហុកីឡាដ្ឋាន Old Trafford បន្ទាប់ពី​ចាកចេញពី​ក្លឹប Tottenham កាល​ពី​ខែ​កក្កដា​ឆ្នាំ​២០០៦។

          Carrick ទទួលបាន​ជោគជ័យ​រយៈ​ពេល​១០​ឆ្នាំ​ហើយជាមួយនឹង​ Man Utd  ដោយ​យក​ឈ្នះ​ពាន​ EPL ​៥​លើក​, CL មួយ​លើក​មួយលើក FA Cup មួយលើក និង League Cup មួយលើកផងដែរ៕

-->
adverise with khmeread