រថយន្ត Mercedes​ បុក​ជាមួយ​រថយន្ត Ford Ranger ត្រង់​ផ្លូវបំបែក​ជា​បួន រថយន្ត​ទាំង​២​គ្រឿង​ខ្ទេច​

    ភ្នំពេញ ៖ រថយន្ត Mercedes ស៊េរី​ទំនើប​បើកបរ​ដោយ​បុរស​ជនជាតិ​ចិន​រួម​ដំណើរ​ជាមួយ​នារី​ខ្មែរ​ម្នាក់ បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍ បុក​គ្នាជា​មួយ​រថយន្ត Ford Ranger​ បើកបរ​ដោយ​បុរស​ម្នាក់ ត្រង់​ផ្លូវបំបែក​ជា​៤ បណ្តាលឱ្យ​រថយន្ត​ខូ​ត​ខាត​ធ្ងន់ធ្ងរ​ទាំង​២​គ្រឿង ហើយ​អ្នកបើកបរ​និង​អ្នករួមដំណើរ​បានគេច​បាត់​អស់ពី​កន្លែងកើតហេតុ។​

    គ្រោះថ្នាក់​នេះ​កើតឡើង​នៅវេលា​ម៉ោង ១២​ ​រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី២៤ កុម្ភៈ​ ២០១៧ នៅតាម​បណ្តោយ​ផ្លូវ​៣១៥ កែង​ផ្លូវ​៥៦៦ ស្ថិតក្នុង សង្កាត់​បឹងកក់​២ ខណ្ឌទួលគោក។​

    តាម​សម្តី​ពី​សន្តិសុខ​ដែល​យាម​នៅក្បែរ​កើតហេតុ បានឱ្យដឹងថា ដំបូង​គេ​ឃើញ​រថយន្ត​ម៉ាក Mercedes ពណ៌​ស ស៊េរី​ទំនើប​មួយគ្រឿង​ពាក់​ស្លាក​លេខ​ភ្នំពេញ 2AQ-7572 បើកបរ​តាម​បណ្តោ​យ​ផ្លូវ​៣១៥ ក្នុង​ល្បឿន​លឿន​ទិសដៅ​ពី​កើ​តទៅ​លិច។​

    ខណៈ​មកដល់​ចំណុចកើតហេតុ ជា​ផ្លូវបំបែក​ជា​៤ កែង​ផ្លូវ​៥៦៦ ក៏មាន​រថយន្ត​ម៉ាក Ford Ran​ger ពណ៌​ខ្លាញ់​ក្តាម​ពាក់​ស្លាក​លេខ​ភ្នំពេញ 2AN-2852 បើកបរ​ដោយ​បុរស​ម្នាក់ តាម​បណ្តោ​យ​ផ្លូវ​៥៦៦ ទិសដៅ​ពី​ត្បូង​ទៅ​ជើង​ឆ្លងផ្លូវ​បាន​ពាក់​កណ្តាលផ្លូវ ក៏ត្រូវ​រថយន្ត Mercerdes បុក​
​ចំក្បាល​ចំហៀង​ខាងស្តាំ​ពេញទំហឹង​បណ្តាលឱ្យ​រថយន្ត រេ​ក្បាល​ទៅបុក​ដើមឈើ​មួយ​ដើម​នៅមុខ​ភោ​ជនី​ដ្ឋា​ន​សួគ៌ជាប់​ទៅមុខ​លែងរួច​។​

    ចំណែក​រថយន្ត Mercedes វិល​មួយ​ជុំ​បែរ​ក្បាល​ត្រឡប់ក្រោយ បណ្តាលឱ្យ​រថយន្ត​ទាំង​២​គ្រឿង ខូ​ត​ខាត​យ៉ាងធ្ងន់ធ្ងរ។​

    ក្រោយពេល​កើតហេតុ អ្នកបើកបរ​រថយន្ត​ទាំង​២​គ្រឿង បានគេច​បាត់​ពី​កន្លែងកើតហេតុ បន្ទាប់មក​សមត្ថកិច្ច​មូលដ្ឋាន​សហកា​ជាមួយ​ជំនាញ​ចរាចរណ៍​ខណ្ឌ​ចុះ​សម្រួល ​និង​ការពារ​ក​ន្លែ​​ងកើតហេតុ ហើយ​ជំនាញ​ចរាចរណ៍​ក្រុង​ចុះមក​វាស់វែង​ស្ទួ​ច​យក​រថយន្ត​ទាំង​២​គ្រឿង​ទៅ​ទុ​ក​​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក ដើម្បី​រង់ចាំ​ការដោះស្រាយ​៕​

 

-->
adverise with khmeread