​អ្នកស៊ើប​អង្កេត​ម៉ាឡេស៊ី​រកឃើញ​ហើយ​ជាតិពុល​ដែល​សម្លាប់​គីម ជុង​ណា​ម​! វា​ជា​ជាតិពុល​ខ្លាំង​បំផុត​លើ​លោក​

​    ​ប៉ូលិស​ម៉ាឡេស៊ី​បាន​និយាយ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា របាយការណ៍​បឋម​បាន​បង្ហាញថា​ការសម្លាប់​លោក គីម​ជុង​ណា​ម ត្រូវបាន​ធ្វើឡើង​ជាមួយ​គីមី​មាន​ជាតិពុល​ខ្ពស់​ដែល​គេ​ស្គាល់​ថា "​ភ្នាក់ងារ​សរសៃប្រសាទ VX"​។​

​    ​អគ្គ​អធិការកិច្ច​ម៉ាឡេស៊ី​លោក Khalid Abu Bakar បាន​និយាយ​នៅ​សន្និសីទកាសែត​យ៉ាង​ដូច្នេះ​ថា មជ្ឈមណ្ឌល​អាវុធ​គីមី​បានកំណត់​ដឹង​សារធាតុ​នេះ​នៅក្នុង​ការធ្វើ​វិភាគ​បឋម​របស់ខ្លួន​។​

​    ​ប៉ូលិស​បាន​និយាយថា ការ​ដុសលាង​ត្រូវបាន​ឡើង​ពី​ភ្នែក​និង​មុខ​សាកសព​លោក​គីម​។ លោក Khalid បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​ថា "​វត្ថុតាង​ផ្សេងទៀត​កំពុងស្ថិត​ក្នុងការ​វិភាគ​"​។​

​    ​ប៉ូលិស​ម៉ាឡេស៊ី​បាន​បន្ថែមថា សារធាតុពុល​នេះ​ត្រូវបាន​ស្គាល់​ជា​សារធាតុ​ឈ្មោះ "ethyl N-2-Diisopropylaminoethyl methylphosphonothiolate" ឬ "VX" នៅក្នុង​របាយការណ៍​ប​ញ្ចេ​ញ​ដោយ​នាយកដ្ឋាន​គីមី​របស់ខ្លួន​។ សារធាតុ​នេះ​គឺជា​អាវុធ​គីមី​ដែល​ត្រូវបាន​ចាត់ថ្នាក់​ជា​អាវុធ​ដ៏​មហន្តរាយ​ដោយ​អង្គការសហប្រជាជាតិ​។​

​    ​VX គឺ​គ្មាន​ជាតិ​និង​ក្លិន​និង​ខុសច្បាប់​ក្រោម​អនុសញ្ញា​អាវុធ​គីមី ប៉ុន្តែ​លើកលែងតែ​ការស្រាវជ្រាវ ផ្នែក​វេជ្ជសាស្ត្រ​ឬក៏​ឱសថស្ថាន​ប៉ុណ្ណោះ ដែល​អាច​ប្រើ​ដោយ​ស្របច្បាប់​។​

​    ​យោងតាម​មជ្ឈមណ្ឌល​ជីវសាស្ត្រ​គីមី​កងទ័ព​អាមេរិក Edgewood បានឱ្យដឹងថា សារធាតុ​នេះ​អាច​ផលិត​ជា​ធាតុ​រាវ ក្រែ​ម​ឬ​ស្ព្រា​យ​។ ដោយ​ស្រូបយក​នូវ​ចំនួន​ច្រើន វា​អាច​សម្លាប់​មនុស្ស​ត្រឹម ១៥ នាទី ដោយ​ធ្វើឱ្យ​វា​ក្លាយជា​ភ្នាក់ងារ​សរសៃប្រសាទ​ដ៏​ពុល​បំផុត​នៅលើ​ពិភពលោក​៕

ប្រភព៖ បរទេស

-->
adverise with khmeread