រថយន្ត​បើក​បុក​ម៉ូតូ​បណ្តាលឱ្យ​បុរស​មិនទាន់​ស្គាល់ឈ្មោះ​ស្លាប់​,​ រថយន្ត​បើក​រត់​បាត់​

    កណ្តាល ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ កើតឡើង​រវាង​ម៉ូតូ ​និង​រថយន្ត​បណ្ដាល ឱ្យស្លាប់​ម្នាក់ រថយន្ត​បើក​គេច​បាត់​នៅវេលា​ម៉ោង​ប្រហែល​២ រំលង​អា​ធ្រា​ត្រ​​ថ្ងៃទី​២៤ ​កុម្ភៈ​ ២០១៧ នៅ​ចំណុច​គីឡូម៉ែត្រ​លេខ​48.49​ ផ្លូវជាតិ​លេខ​១ ភ្នំពេញ​-​អ្នក​លឿង​ភូមិ​ពោធិ​មៀ​វ​ ​ឃុំ​គគីរ​ធំ ស្រុក​កៀនស្វាយ​ ខេត្តកណ្ដាល។​

    ប៉ូលិស​និយាយថា នៅ​ថ្ងៃទី​.​ខែ​.​ឆ្នាំ​វេលា​ម៉ោង​ខាងលើ​មាន​ម៉ូតូ​០១​គ្រឿង ម៉ាក ​nex ​ពណ៌​(​ស)​ ​ពាក់​ស្លាកលេខ ភ្នំពេញ 1FW-3347បណ្ដាលឱ្យ​អ្នកបើកបរ​ស្លាប់​នៅ​កន្លែងកើតហេតុ មិនដឹង​ធ្វើដំណើរ​ឡើង​ឬ​ចុះ។ ​ចំណែក​ជនរងគ្រោះ​មិនទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ។​

    ក្រោយ​ទ​ទួល​បាន​ព័ត៌មាន កម្លាំង​ប៉ូលិស​ជំនាញ​បាន​ចុះ​ដល់​កន្លែងកើតហេតុ​ព​និត្យ​ ​ស្រាវ​ជ្រាវ​មូលហេតុ​បង្ក​ និង​រក​ក្រុមគ្រួសារ​សព ដើម្បីប្រគល់​សព​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។​

    តាម​ការសន្និដ្ឋាន​រប​ស់​សមត្ថកិច្ច​ គឺ​ម៉ូតូ​បាន​បុក​ជាមួយ​រថយន្ដ បណ្ដាលឱ្យ​ជន​រង​គ្រោះ​បែកក្បាល​ខ្ទេច ហើយ​រថយន្ដ​បាន​បើក​គេច​បាត់ទៅ​៕

-->
adverise with khmeread