កម្លាំង​អាវុធហត្ថ​ឃាត់​បុរស ​៦ ​នាក់​ជាមួយ​ថ្នាំញៀន​ ១៧ ​កញ្ចប់​

    ព្រះសីហនុ ៖ កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ​បង្ក្រាបបាន​ករ​ណី​ជួញដូរ​គ្រឿងញៀន​នៅ​ចំណុ​ច ភូមិ​កែវផុស ឃុំ​កែវផុស​ ស្រុក​ស្ទឹងហាវ​ ខេត្ត​ព្រះសីហនុ ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​០៦​នា​ក់​នៅវេលា​ម៉ោង​៣​រសៀល​ ថ្ងៃទី​២៣​ កុម្ភៈ​ ២០១៧។​

    មន្ត្រី​អាវុធហត្ថ​បានឱ្យដឹងថា ជនសង្ស័យ​១-​ឈ្មោះ តុ​ក ហេង ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខរបរ​កម្មករ​ផែ មាន​ស្រុកកំណើត​ និង​បច្ចុប្បន្ន​រស់នៅ ភូមិ​ឬ​ទ្ធី​០១ ឃុំ​កែវផុស ស្រុក​ស្ទឹងហាវ, ២-​ឈ្មោះ ស សាវឿន ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មុខរបរ​កម្មករ​ផែ មាន​ស្រុកកំណើត ស្រុក​ស្វាយជ្រុំ ខេ​ត្តស្វាយរៀង បច្ចុប្បន្ន​រស់នៅ ភូមិ​កែវផុស ឃុំ​កែវផុស ស្រុក​ស្ទឹងហាវ, ៣-​ឈ្មោះ ថោង សារុន ភេ​ទ​ប្រុស អាយុ​៣៤​ឆ្នាំ មុខរបរ​កម្មករ​ផែ មាន​ស្រុកកំណើត ភូមិ​ស្រះ​វង្ស ខេត្តស្វាយរៀង បច្ចុប្បន្ន​រស់នៅ ភូមិ​ឬ​ទ្ធី​០២ ឃុំ​កែវផុស ស្រុក​ស្ទឹងហាវ, ៤-​ឈ្មោះ ហ៊ំ ប៊ុនធឿន ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មុ​ខ​របរ​កម្មករ​ផែ មាន​ស្រុកកំណើត ស្រុក​ចំការលើ ខេត្តកំពង់ចាម បច្ចុប្បន្ន​រស់នៅ ភូមិ​កែ​វផុ​ស ឃុំ​កែវផុស ស្រុក​ស្ទឹងហាវ, ៥-​ឈ្មោះ សុ​វ៉ាត សីហា ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខរបរ​កម្មករ​ផែ មា​ន​ស្រុកកំណើត ភូមិ​ទំនប់រលក​ សង្កាត់​លេខ​០១ ក្រុងព្រះសីហនុ បច្ចុប្បន្ន​រស់នៅ ភូមិ​កែវផុស ឃុំ​​កែវផុស ស្រុក​ស្ទឹងហាវ និង​៦-​ឈ្មោះ ខ្នាត រតនា ហៅ​ក្រឹម ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មុខរបរ​ក​ម្ម​ករ​ផែ មាន​ស្រុកកំណើត ស្រុក​ស្វាយជ្រុំ ខេត្តក្រចេះ បច្ចុប្បន្ន​រស់នៅ ភូមិ​កែវផុស ឃុំ​កែវផុស ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ​។​

    ប្រតិបត្តិការ​នេះ កម្លាំង​អាវុធហត្ថ​ដកហូត​បាន​វត្ថុតាង​មាន​ម្សៅ​ស​ថ្លា​ចំនួន​១៧​កញ្ចប់​ក្នុងនោះ​ធំ​មួយកញ្ចប់​តូច​១៦​កញ្ចប់, ​ម៉ូតូ​ចំនួន​០៣​គ្រឿង,​ ទូរស័ព្ទ​ចំនួន​០៣​គ្រឿង​, ​ដែកកេះ​ចំនួ​ន​០៥​ និង​ដប​ជក់​០២៕​

-->
adverise with khmeread